ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ ប្រធានមន្ទីរសាធារណការ ខេត្តរតនគិរី បែកធ្លាយជាបន្តបន្ទាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2998

 

ភ្នំពេញ៖ទង្វើមិនប្រក្រតី របស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ត្រូវបានបែកធ្លាយ ជាបន្តបន្ទាប់ ដោយបណ្ដារសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយ លាតត្រដាង។
កន្លងមកមន្ត្រីរាជការ ក្នុងមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តរតនគិរី បានបើកកកាយជាបន្តបន្ទាប់នូវរឿងអាស្រូវ របស់លោក ស៊ុន ប៉ូលីន ដែលជាប្រធានមន្ទីរ ដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់ខ្លះ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល មិនទាន់ទប់ស្កាត់ ភាពមិនប្រក្រតី របស់លោក ស៊ុន ប៉ូលីន នៅឡើយទេ។ បញ្ហានេះហើយដែល ធ្វើឲ្យមជ្ឈដ្ឋានខ្លះសង្ស័យថ្នាក់ដឹកនាំខ្លះអាចឃុបឃិតឲ្យលោក ស៊ុន ប៉ូលីន ប្រើអំណាចនិងតួនាទីកេងប្រវ័ញ្ចថវិការដ្ឋ យ៉ាងច្រើន។
ប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ ខេត្តរតនគិរី បានបង្ហើបប្រាប់សូមមិនបញ្ចេញឈ្មោះថា ច្រើនឆ្នាំមកនេះលោកស៊ុន ប៉ូលីន ប្រើអំណាច យ៉ាងក្រអឺតក្រទម ដោយមានការឃុបឃិតពីបក្ខពួក មួយចំនួនតូច ធ្វើឲ្យការងារ ក្នុងមន្ទីរគ្មានការរីកចំរើន។
ប្រភពបានឲ្យដឹងទៀតថា ផ្លូវថ្នល់ដែលត្រូវស្ថាបនានិង ជួសជុលឡើងវិញ ក្នុងខេត្តរតនគិរី ភាគច្រើនគ្មានគុណភាពគឺ ធ្វើមិនបានប៉ុន្មានផង ក៏រងការខូចខាតទៅវិញ ព្រោះគេធ្វើតាមរបៀបជាក់ស្ដើងស៊ីក្រាស់។
ប្រភពដែលស្និទ្ធនឹងលោក ស៊ុន ប៉ូលីន បានឲ្យដឹងថា ក្រសួងសាធារណការ បានទម្លាក់ថវិកាមកមន្ទីរសាធារណការ ខេត្តរតនគិរី រាប់ពាន់លានរៀល សម្រាប់ស្ថាបនាផ្លូវនិង ជួសជុលផ្លូវឡើងវិញ ក៏ប៉ុន្តែផ្លូវក្នុងក្រុងបានលុង និងតាមបណ្ដាស្រុកមួយចំនួន នៅតែរងការខូចខាតធ្វើដំណើរមិនចង់កើត។
តាមការបង្ហើបពីមន្ត្រីរាជការ បានឲ្យដឹងថា គ្រប់គម្រោងស្ថាបនាផ្លូវនិង ជួសជុលផ្លូវ ក្នុងខេត្តរតនគិរី ទាំងមូលគឺជាប្រភពចំណូល របស់លោក ស៊ុន ប៉ូលីន និងបក្ខពួកដែលគិតតែពីរឿងផលប្រយោជន៍ យកធ្វើមានធ្វើបានផ្ទាល់ខ្លួន។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការ ខេត្តរតនគិរី បាននៅឡើយទេ រហូតដល់ព្រឹកថ្ងៃ២៨កុម្ភ:នេះ៕SRដោយកញ្ញាស្រី ពៅ
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,739 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,821 នាក់