ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មោះអៀង កំពុងសម្រុក ដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ យ៉ាងគគ្រឹកគគ្រេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2878

 

ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍ បានឲ្យដឹងថាជាយូណាស់មកហើយ ដែលឈ្មួញឈើម្នាក់ឈ្មោះអៀង បានធ្វើសកម្មភាព ទិញឈើនិងដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ យកទៅលក់នៅបណ្ដារខេត្តមួយ ចំនួនដូចជាខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាដើម។
ឈ្មួញឈើរូបនេះ បានប្រើប្រាស់រថយន្តធំៗ ក្នុងការដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីស្រុកជាំសាន្ត ខេត្តព្រះវិហារ ដោយគេមិនទាន់ដឹងថា ការដឹកជញ្ជូនឈើ លក្ខណះទ្រង់ទ្រាយធំបែននេះ មិនដឹងថា មានច្បាប់អនុញាតឬយ៉ាងនោះទេ។
សេចក្ដីរាយការណ៍បន្ថែមថា បើទោះបីជាមានការដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុករបស់ ឈ្មោះអៀង យ៉ាងណាក៍ដោយ មិនដែលមានមន្ត្រីជំនាញ សមត្ថកិច្ច ធ្វើការបង្ក្រាបឡើយ។ ការដែលមន្ត្រីជំនាញសមត្ថកិច្ច មិនបង្ក្រាបជំនួញឈើ របស់ដង្ខៅអៀង ហើយរក្សាភាព ស្ងប់ស្ងាត់បែបនេះ ទំនងអាចជា មានពាក់ព័ន្ធ ទៅនឹងផលប្រយោជន៍ណាមួយ។
ប្រជាពលរដ្ឋ បានរាយការណ៍ថា ព្រៃឈើនៅបណ្ដារស្រុក នៃខេត្តព្រះវិហារ ជាពិសេស ស្រុកជាំសាន្ត បានទទួលរងនូវការ កាប់បំផ្លាញយ៉ាងរង្គាល ចាប់តាំងពីមានវត្តមាន ឈ្មួញឈ្មោះអៀង រកស៊ីឈើនៅតំបន់នោះមក។
ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច ជំនាញ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ ធ្វើការបង្ក្រាបជំនួញឈើ របស់ឈ្មោះអៀង ជាក់ជាមិនខាន។SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,559 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,641 នាក់