ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្លាំងបាត់! អធិការរងស្រុកស្វាយលើម្នាក់ ក្លាយជាឈ្មួញឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 6782

 

ខេត្តសៀមរាប៖មានការលើកឡើងថា អធិការរងនគរបាល ស្រុកស្វាយលើ ម្នាក់ឈ្មោះហួត សុខគ្រី បានក្លាយជាឈ្មួញឈើ ដ៍សកម្ម ប្រចាំស្រុកស្វាយលើ ដោយមិនមាន សមត្ថកិច្ច ហ៊ានបង្ក្រាបជំនួញឈើ របស់គេឡើយ ទំនងខ្លាចអំណាច អធិការរង រូបនេះ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជាយូណាស់មកហើយ ដែលល្បីល្បាញ អធិការរង នគរបាល ស្រុកស្វាយលើ ហួត សុខគ្រី រកស៊ីដឹកជញ្ជូនឈើ និងកាងឲ្យឈ្មួញឈើ យ៉ាងពេញបន្ទុក នៅទឹកដី ស្រុកស្វាយលើ។

នៅថ្ងៃ៨មីនានេះ បណ្ដាញសង្គមហ្វេបុក បានបង្ហោះលើកឡើងថាលោកហួត សុខគ្រី អធិការរង នគរបាល ស្រុកស្វាយលើ ជាឈ្មួញឈើ ដោយយកតួនាទី ជានគរបាលជាតិ ទៅជាប់ពាក់ព័ន្ធ សកម្មភាព ដឹកជញ្ជូនឈើ។
លោកអធិការ ស្រុកស្វាយលើ វរសេនីយ៍ទោស៊ុន អេង មិនអាចបំភ្លឺបានទេ នៅពេលទទួលទូរស័ព្ទឆ្លើយថា ជាប់រវល់

ជុំវិញករណី លោកហួត សុខគ្រី អធិការង នគរបាល ស្រុកស្វាយលើ បានឆ្លើយបដិសេធ ប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា លោកមិនដែលរកស៊ី ដឹកជញ្ជូនឈើ និងមិនដែលបានកាង ឲ្យឈ្មួ្ញញឈើណាឡើយ។ មិនដូចអ្វីដែលគេបានបង្ហោះនោះទេ។ លោកថាខ្ញុំពិការជើង រកស៊ីម្ដេចកើត។

ថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨មីនានេះ ស្នងការនគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីទិត្យ ណារ៉ុង បានមានប្រសាសន៍ថា លោកមិនបានដឹងនោះទេ ចាំលោកចាត់មន្ត្រីឲ្យចុះទៅ ស៊ើបអង្កេតសិន។ នៅពេល សៀមរាបប៉ុស្ដិ៍ សួរថា ចុះបើករណីហ្នឹង អាចជាការពិត តើលោកស្នងការ មានវិធានការបែបណា? លោកថារងចាំចុះអង្កេតជាមុនសិន។

គួបញ្ជាក់ថា អធិការនគរបាល ស្រុកស្វាយលើ លោកវរសេនីយ៍ទោស៊ុន អេង នៅពេលអ្នកយកព័ត៌មាន ទូរស័ព្ទសូមសម្ភាសន៍ម្ដងៗ លោកតែងតែ ឆ្លើយថាជាប់រវល់រហូត មិនដឹងថា បណ្ដាលមកពីបញ្ហាអ្វីឡើយ? ។ នេះចំអ្នកព័ត៌មាន ចុះបើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ពួកគាត់មាន បញ្ហាអ្វីកើតឡើង តេទូរស័ព្ទទៅ ដើម្បីសុំជួយអន្តរាគមន៍ ហើយឆ្លើយរវល់រហូតចឹង តើឲ្យពួកគាត់សង្ឃឹមនរណាវិញ? ៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,352 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,434 នាក់