ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីគយខេត្តសៀមរាប រឹបអូសរថយន្តដឹកទំនិញ មួយគ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2496

 ខេត្តសៀមរាប៖មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប បានឲ្យដឹងថា ក្រុមមន្ត្រីគយខេត្តសៀមរាប នៅថ្ងៃទី៨មីនា ម្សិលមិញ បានសម្រេចរឹបអូស រថយន្តកូរ៉េមួយគ្រឿង ដឹកទំនិញ ពីទិសខាងលិចមក យកទៅរក្សាទុក នៅសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប។ ត្រង់ចំណុចក្រោយផ្សារក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។

មន្ត្រីគយខេត្តសៀមរាប ថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី៩មីនានេះថា ការឃាត់រថយន្តនិងសម្រេចរឹបអូស យកទៅរក្សាទុក នៅសាខាគយ ដោយពិនិត្យទំនិញទាំងនោះ មានភាពមិនប្រក្រតី ទំនិញទាំងនោះភាគច្រើនជាទំនិញ សម្ភារៈអេឡិចទ្រូនិច និងទំនិញច្រើនមុខទៀត។
មន្ត្រីគយថា ករណីនេះ បានធ្វើសំណុំបែបបទ បញ្ជូនទៅអគ្គនាយកដ្ឋានគយ ដើម្បីសម្រេចឲ្យម្ចាស់ទំនិញ បង់ពន្ធ តាមច្បាប់របស់គយ។ រថយន្តដែលដឹកទំនិញ ពាក់នស្លាកលេខព្រះសីហនុ 3A-2816៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,433 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,515 នាក់