ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ហាក់ សេង ជានរណា? មន្ត្រីខេត្តសៀមរាប បណ្ដោយឲ្យឈ្មួញ បំផ្លាញព្រៃលិចទឹក ទាំងកំរោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 17418

ខេត្តសៀមរាប៖ករណីឈ្មួញ ហាក់ សេង ប្រើគ្រឿងចក្រ ធ្វើការឈូសឆាយ បំផ្លាញ ព្រៃលិចទឹក នៅចំណុចថ្លុកតាពេញ ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីបំពេញមហិចតា របស់ខ្លួន បានទទួលរង នូវការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។

ការបំផ្លាញព្រៃលិចទឹក នេះត្រូវបានមន្ត្រីចម្រុះ ខេត្តសៀមរាប ចុះផ្អាកនៅថ្ងៃទី១២មីនា ម្សិលមិញ មានអ្នកបើកបរ៧នាក់ រួមនិងគ្រឿងចក្រ ចំនួន៩គ្រឿង។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការខេត្តសៀមរាប ដែលបានចុះពិនិត្យទីតាំងខាងលើ បានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែង បានឈូសឆាយព្រៃលិចទឹក ប្រហែលជិត១ ហិចតា ។ ម្ចាស់គ្រឿងចក្រឈ្មោះ ហាក់ សេង ជាអ្នកលក់គ្រឿង បំលាស់រថយន្ត នៅជិតភោជនីយ៍ដ្ឋាន ឡុក យីញ។

លោកថាករណីនេះបានបញ្ជូន ឱ្យមន្ត្រីជំនាញចំរុះ ដើម្បីអនុវត្តទៅ តាមនិតិវិធីនៃច្បាប់ ។ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោកនួន មុន្នី បានឲ្យដឹងថា ករណីលោកមិនទាន់ ទទួលបានរបាយការណ៍ លំអិតនៅឡើយ។

លោកលី សំរិទ្ធ អភិបាលរង ខេត្តសៀមរាប បានឲ្យដឹងថាលោកនៅភ្នំពេញ លោកមិនទាន់ទទួលបាន ព័ត៌មានទេ។
មជ្ឍដ្ឋាននានា កំពុងរងចាំមើល ចំណាត់ការមន្ត្រីចម្រុះ ដែលចុះទៅទប់ស្កាត់ ការឈូសឆាយ ព្រៃលិចលិចទឹកនេះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រីនឹងចាត់វិធានការ ចំពោះឈ្មួញហាក់ សេង តាមផ្លូវច្បាប់ ជាក់ជាមិនខានឡើយ ព្រោះឈ្មួញរូបនេះ បានបំផ្លាញព្រៃលិចទឹក ទាំងកំរោល មិនញញើតអ្វីទាំងអស់៕SR
 

លោកហាក់ សេង ម្ចាស់គ្រឿងចក្រ

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,946 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,316,028 នាក់