ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ មេគយខេត្តតាកែវ ត្រូវបានបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1331

 ភ្នំពេញ៖ថ្មីៗនេះបណ្ដារសារព័ត៌មាន មួយចំនួនបានធ្វើការ ផ្សព្វផ្សាយ ភាពមិនប្រក្រតី របស់មេគយខេត្តតាកែវ ជុំវិញបាតុភាព ក្នុងការដឹកនាំអង្គភាព។
បើតាមបណ្ដាញព័ត៌មានថា រយៈពេល កន្លងទៅនេះ រឿងអាស្រូវ របស់លោកលោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់។
ការបែកធ្លាយនេះ ត្រូវបានគេទម្លាយថាមន្ត្រីគយ ខេត្តតាកែវ មួយចំនួនបង្កើតប៉ុស្ដិ៍ជជុះ ដើម្បីប្រមូលលុយ ពីឈ្មួញនិងអាជីវករដឹ កជញ្ជូនទំនិញឆ្លង កាត់ផ្លូវជាតិលេខ២ ដោយទំនងអាច មានការឃុបឃិត ពីសំណាក់លោក កែវ វ៉ាន្នី ទើបអ្វីៗ អាចដំណើរការយ៉ាងសុខស្រួល។
ប្រភពបន្ថែមថា ទំនិញដែលឈ្មួញ នាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកព្រំដែន ជាច្រើនកន្លែងទៀតដូចជា ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំងជាដើម ឈ្មួញអាចបង់ពន្ធត្រឹមតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះ។
ជាងនេះទៅទៀត ប្រធានស្នាក់ការគយ ប្រចាំច្រកព្រំដែនជាច្រើន កន្លែងក្នុងខេត្តតាកែវ ក៍អាចជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផងដែរ។ ធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយផលប្រយោជន៍ បានទៅលើក្រុមមន្ត្រីទាំងនោះ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីសាខាគយ ខេត្តតាកែវ បាននៅឡើយទេ ជុំវិញបាតុភាពនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,555 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,404 នាក់