ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មួយម៉ោងមុន បែកធ្លាយរឿងអាស្រូវ ប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 3808

ភ្នំពេញ៖នៅម៉ោង៤និង៣៥នាទី ថ្ងៃទី១៧មីនានេះ ធ្លាយរឿងអាស្រូរបស់ប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប ដោយគេហទំព័រមួយ បានចេញផ្សាយ។

គេហទំព័រព័ត៌មាន នោះបានផ្សាយថា ប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប បានកើតមានភាពមិនប្រក្រី តាមរយះកិបកេងថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងរយះពេលជាង២ឆ្នាំមកនេះ ប្រាក់សរុបខ្ទង់រាប់រយលានរៀល ដោយឃុបឃិត ជាមួយមួយចំនួនតូច នៅក្នុងមន្ទីរ រហូតដល់ពេលនេះក្លាយជាអ្នកធូរធា នៅក្រុងសៀមរាប។

ប្រភពដដែលបន្ថែមថា ក្នុងតំណែងជាប្រធានមន្ទីរសង្គមកិច្ច លោកអោ ម៉ៅ បានធ្វើសកម្មភាព កិបកេងលើខ្ទង់ប្រាក់ចំណាយ ជាច្រើន របស់រដ្ឋ ដែលសម្រាប់ចំណាយ នៅមន្ទីរខ្លួន ដូចជា ប្រាក់ជួយជនរងគ្រោះ ដោយសាគ្រោះធម្មជាតិ ក្នុងរយពេល២ឆ្នាំជាប់គ្នា អស់ប្រាក់មិនតិចខ្ទង់លានរៀល និងប្រាក់ចំណាយលើផ្នែកថែទាំនិងជួសជុល រាបសិបលានរៀល រួមនិង ប្រាក់ចំណាយលើផ្នែករដ្ឋបាល ប្រង ខ្ទង់៦០ លានរៀល។ ហើយនៅមានរឿងចំនួនទៀត ដែលមន្ត្រីថ្នាក់ក្រោម កំពុងតាមដាន រកភ័ស្ដុតាងបន្ថែម។

សម្រាប់អនុប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប គ្មានអនុប្រធានមន្ទីរណាមួយ ហ៊ានតតាំងនិងលោកប្រធានមន្ទីលោកអោ ម៉ៅ ឡើយ។
ករណីនេះគួរថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច ចាត់វិធានការ ស្រាវជ្រាវ ឲ្យបានស៊ីជម្រៅ ព្រោះពេលនេះ លោកប្រធានមន្ទីរ អោ ម៉ៅ ហាក់បីដូចជាកាន់ តែខ្លាំងឡើងៗ ធ្វើឱ្យមន្ត្រីថ្នាក់ក្រោម មិនសប្បាយចិត្តនោះឡើយ ។

បើតាមប្រភពដដែលថា ហើយកន្លងមកគេបាន ឃើញក្រុមអធិការកិច្ច និងសវនៈកម្ម ក្រសួងចុះពិនិត្យ ប៉ុន្តែហាក់បីដូចជា រក្សាភាពស្ងប់ស្ងាត់ អាចមានទំនាក់ទំនង ស្វាគមន៏ពីលោកប្រធានមន្ទីរ។

ករណីនេះគេកំពុងរងចាំមើល លោករដ្ឋមន្ត្រី វង សូត បើកការស្រាវជ្រាវ អោយបានស៊ីជម្រៅនិងរកឃើញ ទង្វើមិនប្រក្រតី នៅក្នុងមន្ទីរមួយនេះមិនខាន។
យ៉ាងនេះក្ដី អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺលោកប្រធានមន្ទីរអោ ម៉ៅ បាននៅឡើយទេ នៅម៉ោង៥និង៣០នាទីថ្ងៃទី១៧មីនានេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,875 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,821 នាក់