ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ កម្ពុជាសព្វថ្ងៃ មិនអាក្រក់ ដូចការលាបពណ៌ របស់បុគ្គលខិលខូច មួយចំនួនឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 415

 

នៅយប់ទី ២ ថ្ងៃទី ១៧ មីនា ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសថតរូបអនុស្សាវរីយ៍ និង Selfie ជាមួយបងប្អូនកូនក្មួយខ្មែរមកពីប្រទេស New Zealand និង Australia ជាង ៦០០ នាក់ នៅសណ្ឋាគារ Four Season, Sydney។
បងប្អូនខ្មែរសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបនឹងបានស្តាប់ សម្តេចតេជោ មានប្រសាសន៍អំពីស្ថានភាពនយោបាយនិងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅក្នុង Australia & New Zealand ទោះបីមិនគាំទ្រ ឬបាននឹងកំពុងធ្វើបាតុកម្មប្រឆាំងនឹង សម្តេចតេជោ ក្តី គឺសម្តេចសូមផ្ញើសេចក្តីនឹករឮកទៅដល់បងប្អូនទាំងអស់គ្នា ហើយសូមអញ្ជើញបងប្អូនមកលេងប្រទេសជាតិយើងអោយបានឃើញផ្ទាល់ភ្នែក ព្រោះកម្ពុជាសព្វថ្ងៃមិនអាក្រក់ដូចការលាបពណ៌ របស់បុគ្គលខិលខូចមួយចំនួនដែលនិយាយកុហក់បោកប្រាស់បងប្អូនឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,666 នាក់
ម្សិលមិញ : 276,757 នាក់
សរុប : 48,757,729 នាក់