ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ ប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប បែកធ្លាយ ជាបន្តបន្ទាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 11:28 ព្រឹក អ្នកអាន 4219

 
ភ្នំពេញ៖ថ្មីៗនេះបណ្ដារសារព័ត៌មាន មួយចំនួនបានចេញផ្សាយ លាតត្រដាងរឿងអាស្រូវ របស់ប្រធានមន្ទីរសង្គមកិច្ច ខេត្តសៀមរាប ជាបន្តបន្ទាប់។
ប្រភពបានបង្ហើបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោក អោ ម៉ៅ និងបក្ខពួកបានកឹបកេង លើខ្ទង់ថវិកាចំណាយជាច្រើនសម្រាប់មន្ទីរសង្គមកិច្ច ខេត្តសៀមរាប ដូចជាថវិកាជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិក្នុងរយៈពេល២ឆ្នាំជាប់គ្នា ប្រមាណរាប់រយលានរៀល។
ជាងនេះទៅទៀតសូម្បីតែថវិកា ចំណាយលើផ្នែកថែទាំ ជួសជុលរាប់សិបលានរៀល ព្រមទាំងថវិកាចំណាយ ផ្នែករដ្ឋបាលនិង ចំណាយផ្សេងៗប្រមាណ៦០លានរៀល ក៏លោក អោ ម៉ៅ និងបក្ខពួកប្រើវិធីកេងប្រវ័ញ្ច យកចែកគ្នាធ្វើមានធ្វើបាន តាមអំពើចិត្ដដែរ។
ប្រធានការិយាល័យ មួយចំនួនក្នុងមន្ទីរសង្គមកិច្ច ខេត្តសៀមរាប ត្រូវបានគេដឹងថាគឺជាអ្នកឃុបឃិតជាមួយលោក អោ ម៉ៅ ធ្វើឲ្យរដ្ឋត្រូវខាតបង់ថវិកា រាប់រយលានរៀលក្នុងមួយឆ្នាំៗ ហើយការស៊ើបអង្កេតរបស់ក្រុមអធិការកិច្ច និងសវនកម្មនៃក្រសួងសង្គមកិច្ច នាពេលកន្លងមក គឺជារឿងឥតន័យ។ ដោយសារថាពេលក្រុមអធិការកិច្ចនិងសវនកម្ម ចុះទៅត្រួតពិនិត្យឯកសារចំណូលចំណាយរបស់មន្ទីរសង្គមកិច្ច ខេត្តសៀមរាប គឺលោក អោ ម៉ៅ និងបក្ខពួកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ហើយពួកគេក៏ត្រឡប់ មកភ្នំពេញវិញ យ៉ាងសប្បាយចិត្តទៀតផង។
ហេតុនេះហើយទើប មានការអំពាវនាវឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ពិនិត្យឡើងវិញចំពោះរឿងអាស្រូវ របស់លោក អោ ម៉ៅ និងបក្ខពួក ដែលកេងប្រវ័ញ្ចថវិការដ្ឋ អស់រាប់រយលានរៀលក្នុងមួយឆ្នាំៗ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺពីលោក អោ ម៉ៅ បាននៅឡើយទេ រហូតមកដល់ព្រឹកថ្ងៃទី២០មីនានេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,673 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,755 នាក់