ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់អ្នកក្រុងសៀមរាប២នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 01:38 ល្ងាច អ្នកអាន 5208

 ខេត្តសៀមរាប៖នៅរំលងអាធ្រាត ឈានចូលថ្ងៃ ទី២១ខែមីនាឆ្នាំ២០១៨ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ និងកំលាំងប្រជាការពារភូមិ បានចុះបង្ក្រាបករណី រក្សាទុកនិងចាត់ចែងអោយប្រើ ប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅ ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
👉ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ៖
១/:ឈ្មោះដារា ថារដ្ឋ ភេទប្រុស ឆ្នាំកំណើត ១៩៩៩មុខរបរ លក់ដូរ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀម រាប (រក្សាទុកនិងចាត់ចែង)(គ្មានសារធាតុញៀនក្នុងខ្លួន) ២/:ឈ្មោះ សឺង គឹមសានភេទប្រុស ឆ្នាំកំណើត១៩៩៣មុខរបរគ្មាន ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោក ក្រុងខេត្តសៀម រាប (សមគំនិត ក្នុងការចាត់ចែងនិងប្រើប្រាស់)(គ្មានសារធាតុញៀនក្នុងខ្លួន) 👉វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១កញ្ចប់ស្មើនឹងទំងន់ ០,៣ ក្រាមទាំងសំបក ទូរស័ព្ទដៃ ចំនួន១គ្រឿង។ ជនសង្ស័យ 👉បញ្ចូនទៅសាលាដំបូងថ្ងៃទី២២ខែ មីនាស្អែក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,076 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,558,022 នាក់