ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយខេត្តតាកែវ កំពុងល្បីល្បាញ រឿងអាស្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 11:10 ព្រឹក អ្នកអាន 1688

 
ភ្នំពេញ៖ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ កំពុងតែល្បីល្បាញ រឿងអាស្រូវ ជាបន្តបន្ទាប់ តាមរយះបណ្ដារសារព័ត៌មាន បានផ្សព្វផ្សាយ។
មានការលើកឡើងថាលោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្ត រឿងអាស្រូវ ស្រេចតែអំពើចិត្ត តាមរយះឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកព្រំដែនជាច្រើនកន្លែងតាមតំបន់ព្រំដែនខ្មែរ-វៀតណាម នៅខេត្តតាកែវ។
ភាពមិនប្រក្រតីរបស់លោក កែវ វ៉ាន្នី និងបក្ខពួកត្រូវបាន ប្រភពមួយចំនួនលាតត្រដាងជាបន្តបន្ទាប់ ហើយបណ្ដាញព័ត៌មាននានា ក៏បានចុះផ្សាយ ជាបន្តបន្ទាប់ដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំមិនទាន់ចាត់វិធានការ ទប់ស្កាត់នៅឡើយ។
ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូល តាមច្រកទ្វារអន្តរជាតិភ្នំដិន តាមច្រកបាក់ដៃ តាមច្រកកំពង់ក្រសាំង ជាដើមគឺឈ្មួញបង់ពន្ធប្រមាណ៨០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការឃុបឃិត ជាមួយលោក កែវ វ៉ាន្នី ព្រមទាំងបក្ខពួកដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំ និញពីព្រំដែនខ្មែរ-វៀតណាម ឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវ បានឲ្យដឹងថាលោក កែវ វ៉ាន្នី បានបើកដៃឲ្យគយចល័តខេត្តតាកែវ បង្កើតប៉ុស្ដិ៍ត្រូលជជុះ២កន្លែង ដើម្បីប្រមូលលុយលើតុក្រោមតុ។
ក្រុមឈ្មួញនិងអាជីវករបានឲ្យដឹងទៀតថា បើទោះបីពួកគាត់នាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែន រួចហើយក៏ដោយ ក៏គយចល័តខេត្តតាកែវ ប្រើអំណាចយកលុយពីពួកគាត់តាមអំពើចិត្តដែរ អាចមានការឃុបឃិតបើកដៃ ពីសំណាក់លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ ដែលល្បីល្បាញខាងរឿងអាស្រូវ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកកែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ បាននៅឡើយទេរហូតមកដល់ថ្ងៃទី២៧មីនានេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,391 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,473 នាក់