ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ អ្នកអំណាច ទន្ទ្រានយកដីរដ្ឋ នៅកោះរ៉ុង ត្រូវដកខ្លួន ជាបន្ទាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 11:05 ព្រឹក អ្នកអាន 604

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សង្កត់ធ្ងន់ៗ ទៅកាន់អ្នកមានអំណាច និងអ្នកមានទ្រព្យមួយចំនួន ដែលកន្លងមក តែមកកាងកាន់កាប់ និងទន្ទ្រានយកដីរដ្ឋមួយចំនួននៅតំបន់កោះរ៉ុងនេះ គឺត្រូវតែដកខ្លួនចេញជាបន្ទាន់។ ពួកអ្នកមកទន្រ្ទាន គឺភាគច្រើនមិនមែនរស់នៅកោះរុងនោះទេ គឺមួយចំនួនរស់នៅ ក្រុងភ្នំពេញ ឬកន្លែងផ្សេងៗ។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាអោយអភិបាលខេត្តពិនិត្យ និងបញ្ឈប់អំពើកាប់ឈើទន្ទ្រានយកដី ឬយកឈើលក់ខុសច្បាប់ គឺត្រូវតែឈប់ជាបន្ទាន់។
នេះជាការថ្លែងនៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង និងបញ្ចប់នូវបញ្ហាដីធ្លីនៅកោះរ៉ុង ខេត្តព្រះសីហនុ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,761 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,842 នាក់