ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចៅហ្វាយខេត្ត២រូប ត្រូវបានដកតំណែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 03:48 ល្ងាច អ្នកអាន 18191

 ភ្នំពេញ៖អភិបាលខេត្ត ចំនួន២រូបត្រូវបាន រាជរដ្ឋាភិបាល បានសម្រេចដកតំណែង។ ទី១លោក សរ ចំរុង ចេញពីតំណែងអភិបាលខេត្តក្រចេះ និងដកលោក កើត សុធា ចេញពីដំណែង អភិបាលខេត្តប៉ៃលិន ដោយដាក់ជំនួសនូវអភិបាលរងរបស់ខេត្តទាំង២នេះ ឲ្យឡើងជំនួស។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តក្រចេះថ្មី គឺលោក វ៉ា ថន អភិបាលរងខេត្ត ឡើងជំនួសលោក សរ ចំរុង។ ចំណែកនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ សម្តេចនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងលោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន ឲ្យឡើងជំនួសលោក កើត សុធា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,473 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,615 នាក់