ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្យល់គរ ស្លាប់មនុស្ស២នាក់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 04:21 ល្ងាច អ្នកអាន 6302

 ខេត្តសៀមរាប៖មនុស្សចំនួន២នាក់បានស្លាប់ ដោយខ្យល់គរ នៅខេត្តសៀមរាប ២ករណីផ្សេងគ្នា។ទី១ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨ម៉ោង១២.នាទី ព្រះសង្ឃបានប្រទះឃើញសាកសព នៅចំណុចរោងម៉ាស៊ីនភ្លើងវត្តគោល ស្ថិតក្នុងភូមិគោល ឃុំគោល ស្រុកអង្គរជុំ និយាមកា(5267118070)។
ជនរងគ្រោះឈ្មោះ ឈិន ឆូន ភេទបុរស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនម៉េវ ឃុំគោល ស្រុកអង្គរជុំ។
មូលហេតុ ផឹកស្រាស្រវឹង ខ្យល់គរ។ ករណីទី២ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី២៣ខែមេសាឆ្នាំ២០១៨វេលាម៉ោង៥ព្រឹក មានករណីដេកស្លាប់ នៅចំណុចភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។មូលហេតុខ្យល់គរ។សពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 424 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,417 នាក់