ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម(អាក)សម្លាប់ នៅក្រុងសៀមរាប កំពុងបង្ករភ្ញាក់ផ្អើល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 10:30 ព្រឹក អ្នកអាន 66298

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅម៉ោង៨និង០០នាទីថ្ងៃ អង្គារ៍ ១០ កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦២ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់គ្រឿងបន្លាស់ឡានគ្មានផ្លាក់យីយោ ស្ថិតក្នុងក្រុមទី៩ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីឃាតកម្មមួយកើតឡើងបង្ករឡើងដោយជនសង្ស័យមិនស្គាលមុខបានធ្វើសកម្មភាពចាក់ជនរងគ្រោះ ចំបំពង់ករបណ្តាល អោយស្លាប់។
ជនរងគ្រោះឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។
តាមការសន្និដ្ឋានរបស់ពេទ្យ និងសម្ថតកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោង២១:០០នាទី ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចថាការបាត់បង់របស់របរ មិនទាន់ដឹងព្រោះជនរងគ្រោះនៅម្នាក់ឯង។ សមត្ថកិច្ចមិនទាន់បញ្ជាក់លំអិតនៅឡើយ។ បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 295 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,288 នាក់