ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ថាដឹកនាំប្រទេស១០ឆ្នាំទៀត ដើម្បីធានាសន្តិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 12:42 ល្ងាច អ្នកអាន 989

ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលឃើញបងប្អូនជនរួមជាតិរស់នៅសុខស្រួលជាមួយនឹងស្នាមញញឹមគ្រប់ទីកន្លែង។ កាលពីម្សិល ខ្ញុំបានទៅសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិនៅកោះរ៉ុង ដែលជាឆ្នេរមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ សព្វថ្ងៃនេះ វិស័យទេសចរណ៍កំពុងរីកលូតលាស់ដែលបានផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងសន្ឋឹកសន្ឋាប់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋកម្ពុជាក៏អាចធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះកាន់តែងាយស្រួលទៀតផង។
ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិយ៉ាងហោចណាស់២អាណត្តិទៅមុខទៀត។
អរគុណបងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែគណបក្សប្រជាជនតាំងពីដើមរហូតមក។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រុងចម្រើនក្នុងគ្រួសារ និងមានសំណាងល្អគ្រប់ៗគ្នា៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,233 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,375 នាក់