ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ កម្ពុជាជាង៤០ឆ្នាំមុន លំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗ គឺជាសាក្សីរស់ស្រាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 08:54 ព្រឹក អ្នកអាន 936

 កូនក្មួយយុវជនជំនាន់ក្រោយពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតចំពេលកម្ពុជាមានសន្តិភាព។ ពេលកូនក្មួយធំដឹងក្តីហើយមិនបានឃើញពីអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់ពីមុនដូចជាសង្រ្គាម និងរបបកាប់សម្លាប់ប្រល័យពូជសាសន៍ គឺកូនក្មួយមួយចំនួនមិនជឿឡើយ។ កម្ពុជាទម្រាំបានដូចសព្វថ្ងៃគឺយើងបានខិតខំខ្លាំងណាស់ ក្នុងនោះក៏មានចំណែកនៃការចូលរួមរបស់ជីតានិងជីដូនរបស់ក្មួយៗផងដែរ។
ពិតណាស់ក្មួយៗ ប្រទេសយើងកាលពីជាង៤០ឆ្នាំមុនគឺលំបាកវេទនាខ្លាំងបំផុត ជីដូនជីតាក្មួយៗគឺជាសាក្សីរស់ស្រាប់។ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពលរដ្ឋត្រូវបានបង្ខំអោយធ្វើការជាងសត្វធាតុទៅទៀត គ្មានផ្ទះរស់នៅ គ្មានអាហារញាំគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានផ្សារ គ្មានអាគារទំនើប ហើយពលរដ្ឋគឺគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់។ មានពលរដ្ឋជាង៣លាននាក់ត្រូវបានស្លាប់តែក្នុងរវាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ពេលដែលពូបានដឹកនាំកងកម្លាំងវាយរំដោះប្រទេសពេលចូលដល់ទីក្រុងភ្នំពេញនាឆ្នាំ ១៩៧៩ ពេលនោះទីក្រុងភ្នំពេញយើងមានមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយទីក្រុងទាំងមូលត្រូវបានបោះបង់ចោលគ្មានមនុស្សរស់នៅក្លាយជាចំការចេក ដែលគួរអោយអាណោចអធម្មបំផុត។ យើងមិនចង់អោយស្រមោលអតីតកាលវិលត្រឡប់មកវិញឡើយ។
ពូបានរួមរស់នៅជាមួយបងប្អូនជនរួមជាតិគ្រប់រស់ជាតិលំបាកស្រណុក ហើយពូនៅតែបន្តនៅជាមួយបងប្អូនកូនក្មួយគ្រប់កាលៈទេសៈដើម្បីថែរក្សាការពារសន្តិភាពអោយនៅគង់វង្សយូរអង្វែង។ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ សូមជនរួមជាតិ និងក្មួយៗបោះឆ្នោតអោយគណបក្សប្រជាជន នោះប្រទេសជាតិយើងកាន់តែមានស្ថេរភាព វិបុលភាព និងសុខដមរមនាទៅមុខទៀតជាក់ជាមិនខាន។
ជូនពរបងប្អូនជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,870 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,863 នាក់