ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រន្ធត់រថយន្តតាក់ស៊ី ក្រឡាប់ស្លាប់៣នាក់ របួស៥នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 03:33 ល្ងាច អ្នកអាន 2021

ខេត្តស្ទឹងត្រែង៖សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បង្ករ
ឡើងដោយរថយន្ត តាក់ស៊ី រតនគិរី ស្ទឹងត្រែង ព្រះវិហារ បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវ ជាច្រើនត្រទ្បប់បណ្ដាល ស្លាប់៣នាក់ ប្រុស២នាក់ស្រីម្នាក់ និងរងរបួសធ្ងន់៥នាក់។
ករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ១១និង៥៨នាទី ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវជាតិលេខ៩ ចំណុចអូស្វាយ ភូមិឆ្វាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមប្រភពបានឲ្យដឹងថារថយន្តដែលជួបគ្រោះនេះ បានធ្វើចេញដំណើរពីរខាងលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ក៏បានជួបគ្រោះថ្នាក់បែកកង់បណ្ដាលក្រឡាប់តែម្ដង។ ភ្លាមៗនោះតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ ស្រមោលផងដែរ។
បច្ចប្បន្នសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការទំនាក់ទំនង ទៅរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ដោយឡែកអ្នករងរបួស ត្រូវដឹកយកមក
សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 790 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,783 នាក់