ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ បើខ្ញុំដឹកនាំហើយ គឺគ្មាននរណាមួយ មកបំផ្លាញប្រទេស បានជាដាច់ខាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 683

កូនក្មួយពិតជាយល់ច្បាស់ណាស់ថា ចំពោះអ្នកដាំដើមឈើគឺខិតខំមើលថែការពារទាំងយប់ទាំងថ្ងៃចាប់តាំងពីការស្រោចទឹកដាក់ជីរការពារមិនអោយមានអ្វីមកបំផ្លាញ ទម្រាំដើមឈើរស់រានបានផ្កាផ្លែទទួលទានគ្រប់ៗគ្នា។ រីឯអ្នកដែលមិនបានដាំដែលគ្មានគិតពីពេលវេលានិងការលំបាកទាំងឡាយ គឺពួកគេគិតតែពីបេះបំផ្លាញគឺងាយធ្វើបំផុត។
ពូសន្យាថា ចំពោះកម្ពុជា បើមានពូដឹកនាំគ្រប់គ្រងហើយ គឺគ្មាននរណាមួយមកបំផ្លាញប្រទេសយើងបានជាដាច់ខាត។ ព្រោះពូធ្លាប់បានឆ្លងកាត់សង្រ្គាមវិនាសកម្ម និងការលំបាកវេទនាគ្រប់យ៉ាងពីជំនាន់មុនដែលបានធ្វើអោយពូពិការភ្នែកមួយចំហៀងមកទល់សព្វថ្ងៃ។ កែវភ្នែកនេះហើយ ដែលតែងតែរំលឹកពូរាល់ថ្ងៃអោយថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសយើងអោយបានដាច់ខាត!
ពូបានខិតខំមកទល់ពេលនេះ គឺចង់ឃើញកម្ពុជារីកចម្រើន និងចង់ឃើញក្មួយៗយុវជនមានឱកាសគ្រប់យ៉ាង ជាពិសេសឱកាសក្នុងការសិក្សាទាំងក្នុងនិងក្រៅប្រទេស ឱកាសការងារ និងឱកាសបង្កើតមុខរបបរដោយខ្លួនឯងដើម្បីជីវភាពរស់នៅធូរធារ ព្រមទាំងមានសិទ្ឋិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ឋិបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងតំណាងរាស្រ្តដែលខ្លួនពេញចិត្តជាដើម។
ពូអរគុណណាស់ដល់លោកយាយ លោកតាក្មួយៗដែលបានចូលរួមក្នុងការងារប្រទេសជាតិកន្លងមក និងអរគុណបងប្អូនរួមជាតិ និងក្មួយៗផ្ទាល់ដែលបានចូលរួមថែរក្សាសន្តិភាព និងបន្តបោះឆ្នោតអោយគណបក្សប្រជាជននៅថ្ងៃទី ២៩ កក្កដា ២០១៨ ដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយ កាន់តែរីកចម្រើនក្រោមម្លប់សន្តិភាព និងក្រោមម្លប់ដ៏ត្រជាក់បំផុតនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,719 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,800 នាក់