ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរស៣នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប (កាច់សោរ.ក.ម៉ូតូ)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 02:09 ល្ងាច អ្នកអាន 5087

 ខេត្តសៀមរាប៖បុរសចំនួន៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនមុននេះ២ថ្ងៃពាក់ព័ន្ធ ករណីកាច់សោរកម៉ូតូ។
ការចាប់ខ្លួននេះធ្វើឡើងដោយ កំលាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានចុះបង្ក្រាប ជនសង្ស័យខាងលើ ដែលពួកគេបានធ្វើសកម្មភាពលួច ក្នុងទីរួមខេត្តសៀមរាប។
ជនសង្ស័យទាំង៣នាក់
១.ឈ្មោះ ម៉េង ពិសិទ្ធ ហៅ “វី” ហៅ “ថា” ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់ចាក់អង្រែ ខណ្ឌចំការមន រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២. ឈ្មោះ សាក់ សិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរជាងអគ្គីសនី ទីលំនៅបច្ចុប្បន្ន ផ្ទះ៣០៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖
១.ផ្លាកលេខចំនួន១១បន្ទះ
២.ម៉ូតូចំនួន ២គ្រឿង គឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន 5237632 (ពាក់ផ្លាលេខក្លែង ព្រៃវែង1L-6558 ), ម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ/លេខម៉ាស៊ីន 5118483 (ពាក់ផ្លាកលេខក្លែង ភ្នំពេញ1GY-1279)
៣. សម្ភារៈកាច់សោរ“ក”មួយចំនួនធំ។
បច្ចុប្បន្ន កំលាំងជំនាញ កំពុងបន្តនីតិវិធី។
សូមរម្លឹកថា ករណីនេះកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួននៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៨៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 445 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,438 នាក់