ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមមន្ត្រីជំនាញ បើកសិក្ខាសាលា អនុវត្តអនាម័យ ចំណីអាហារ តាមភោជនីយដ្ឋាន និងតាមមូលដ្ឋាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 08:45 ល្ងាច អ្នកអាន 1210

 ភ្នំពេញ៖ក្រុមមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានសហការជា មួយសហព័ន្ធវិនិយោគិន និងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រៀបចំ សិក្ខាសាលា ស្តីពី ការអនុវត្តអនាម័យចំណីអាហារ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន។ សិក្ខាសាលានេះ បានធ្វើឡើង កាលពីថ្ងៃទី១៣ ខែខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ High Sky នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានលើកឡើងថា កន្លងមក មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលរបៀបនេះ ដោយមានការចូលរួមពីអ្នកគ្រប់គ្រង ចុងភៅ និងអ្នកផ្តល់សេវានៅតាមហាង ភោជនីយដ្ឋាននៅរាជធានីភ្នំពេញ ប្រមាណជាង១ពាន់នាក់រួចមកហើយ។
លោកប្រធានមន្ទីរ លើកឡើងថា សុខភាព គឺសំខាន់ណាស់។ បើសិនជាមេផ្ទះ បានអនុវត្តនូវអនាម័យល្អ គឺគ្រួសារគាត់ នឹងមានសុខភាព មិនឈឺញឹក។ នៅតាមភោជនីយដ្ឋាន ក៏ដូចគ្នា បើសិនជាចុងភៅ លាងបន្លែមិនស្អាត នោះនឹងអាចធ្វើឲ្យអ្នកទៅទទួលទាន ឈឺពោះ ជាដើម។ នៅពេលឈឺ ទៅពេទ្យ ត្រូវដាក់សេរ៉ូម ដោយ ១ប្លោក អស់ ២ ម៉ឺនរៀល នៅពេទ្យរដ្ឋ ហើយបើទៅពេទ្យឯកជន ៤ម៉ឺនរៀល។ អស់ទាំងលុយ ខាតទាំងពេលវេលាទៀត ហើយសុខភាពក៏ទន់ខ្សោយ។
លោក ងី មានហេង បានអំពាវនាវ អោយអ្នកផលិតចំណីអាហារក៏ដូចជា អ្នកដាំដុះ លើបន្លែផ្លែឈើ ដាច់ខាតមិនត្រូវប្រើសារជាតិគីមី ដែលបង្កអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។
លោកបានបន្ថែមថា សារជាតិគីមី ដែលគេហាមឃាត់ទាំងនេះ រួមមាន ហ្វកម៉ុល បូរ៉ាក់ ម្សៅសជាដើម ជាសារជាតិគីមីទាំងនេះ នៅពេល បរិភោគចូលទៅ វាបង្ក និងបង្ហាញនូវអាការៈពីរបែប គឺមួយប្រភេទដែលនៅពេលបរិភោគចូលទៅ នឹងពុលភ្លាមៗ បង្ហាញអាការៈចេញមកតែម្តង និងមួយទៀត វានឹងប្រមូផ្តុំលទុករ៉ាំរ៉ៃ មុននឹងបង្ហាញចេញជារោគសញ្ញាធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីកជាដើម។
ដោយឡែកប្រធានសហព័ន្ធវិនិយោគិន និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា លោក ឡី សុភាព បានលើកឡើងថា កម្មវិធីនេះ គឺជាការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងអនាម័យ ចំណីអាហារតាមភោជនីយដ្ឋាន អាហារដ្ឋាន និងតាមមូលដ្ឋាន ជាពិសេសតាមផ្ទះតែម្តង ជាស្ត្រីមេផ្ទះ ព្រោះហេតុអី? បញ្ហាអនាម័យចំណីអាហារនេះ គឺជាប្រភពរឿងសំខាន់ ជាអាយុជីវិតតែម្តង ព្រោះបើយើងអត់បានយល់អំពីការសម្អាតទាក់ទងទៅនឹងមេរោគបាក់តេរី និងគីមីពុល នៅក្នុងបន្លែផ្លែឈើត្រី និងសាច់។ នេះគឺជារឿងមួយសំខាន់។
លោក ឡី សុភាព បន្តថា គោលដៅដែលក្រុមការងាររបស់លោក ត្រូវទៅផ្សព្វផ្សាយ បណ្តុះបណ្តាលពីចំណេះដឹង ដើម្បីអនុវត្តអនាម័យចំណីអាហារនេះ គឺទី១ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន ហើយទី២ នៅកន្លែងនាំចូល និងចែកចាយបន្លែ ត្រីសាច់ ហើយបន្ទាប់មកទៀត នៅតាមក្រុមគ្រួសារ ដែលយើងគ្រាន់តែឲ្យគាត់ដឹងពីរបៀបនៃការថែទាំសុខភាពប៉ុណ្ណោះ។ តែអ្វីដែលសំខាន់ នៅក្នុងដំណាក់កាលទី១ យើងផ្សព្វផ្សាយនៅតាមរាជធានីខេត្តចប់ ហើយបន្ទាប់មកទៀត យើងនឹងបំផុសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យដាំបន្លែផ្លែឈើ តាមផ្ទះ ដើម្បីក្រុមគ្រួសារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 214 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,207 នាក់