ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្មសម្លាប់ ស្ត្រីខារ៉ាអូខេម្នាក់ នៅខេត្តសៀមរាប អាចផ្ដើមចេញពីភ្លើងប្រចណ្ឌ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 11:04 ព្រឹក អ្នកអាន 9099

ខេត្តសៀមរាប៖ស្ត្រីម្នាក់បម្រើការងារ ជានារីខារ៉ាអូខេ ត្រូវបានជនដៃដល់ សម្លាប់រួចយកសាកសព ទៅទម្លាក់ចោល កណ្ដាលព្រៃបង្ករការភ្ញាក់ផ្អើល។ជនរងគ្រោះឈ្មោះ ស៊ុន នាង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជានារីខារ៉ាអូខេ យីហោ(កម្សាន្តរីករាយ) នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ
 ខេត្តសៀមរាប។ ស្រុកកំណើតនៅភូមិមណ្ឌល៣ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
អធិការស្រុកស្រីស្នំបានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ឧសភា ២០១៨ម្សិលមិញ មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់ត្រង់ចំណុចក្បែរជើងភ្នំតាប៉ែន ខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯកអ៊ុន ស្រស់ អធិការបន្ថែមថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ព្រោះសាកសពមានស្លាកស្នាម ត្រូវជនសង្ស័យសម្លាប់ដោយរឹតក។ លោកថាជនរងគ្រោះអាចត្រូវបានជនដៃដល់រឹតក សម្លាប់នៅក្នុងកាប៊ីនឡាន ហើយយកសាកសព ទៅទម្លាក់នៅចំណុចខាងលើ។
បើតាមអធិការបន្ថែមថា ជនរងគ្រោះនិងដៃដល់ បានស្រលាញ់គ្នាតាំងពីខែ៣មក ហើយស្ត្រីរងគ្រោះតែងតែ ទៅដាំបាយឲ្យជនដៃដល់ នៅការដ្ឋានវិសកម្មមួយកន្លែង និងតែងតែជិះឡានដឹកដីនោះ ជាមួយគ្នារហូត។ ករណីនេះទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។
លោកអធិការស្រុកបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ម៉ៅ សុថៃ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរបើកឡានដឹកដី មានស្រុកកំណើត ស្រុកគៀនស្វាយ ខេត្តកណ្តាល (កំពុងរត់គេចខ្លួន) ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,776 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,857 នាក់