ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន រម្លេចរូបថត១សន្លឹក ពីអតីតកាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 11:41 ព្រឹក អ្នកអាន 1049

រូប១សន្លឹកនេះបានរំលឹកអំពីអតីតកាលនៃដែលពូតែងតែធ្វើដំណើរទៅតាមបណ្តាខេត្តនានា ដើម្បីចុះជួយបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំនិងតំបន់ដាច់ស្រយាលអោយមានអណ្តូងទឹកស្អាតប្រើប្រាស់ និងមានប្រព័ន្ឋធារាសាស្រ្តនិងប្រឡាយទឹកតូចធំសម្រាប់ពលរដ្ឋធ្វើស្រែចម្ការមានស្រូវអង្ករនិងបន្លែបង្ការទទួលទានគ្រប់គ្រាន់។
ពីមុនយើងមានមធ្យោបាយជាម៉ូតូបែបនេះទើបអាចចុះជួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំបានព្រោះផ្លូវលំបាកដោយសារសង្រ្គាមបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។ ប៉ុន្តែសព្វថ្ងៃ យើងមានផ្លូវស្ពានល្អៗព្រមទាំងមធ្យោបាយប្រើប្រាស់ច្រើនប្រភេទរួមទាំងរថយន្តទំនើបៗតាំងពីទីក្រុងរហូតដល់តាមបណ្តាខេត្ត ដែលបង្ហាញពីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរឡើង។
នៅពេលនេះ កូនក្មួយក៏អាចឃើញពូចុះតាមរោងចក្រសហគ្រាសនានាជួបជាមួយក្មួយៗកម្មករ។ ការចុះជួបដោយផ្ទាល់បែបនេះគឺដើម្បីពូមានឱកាសបានស្វែងយល់ពីសុខទុក្ខកូនក្មួយដោយផ្ទាល់ និងរិះរកដំណោះស្រាយល្អៗដើម្បីជួយកូនក្មួយៗអោយមានការយកចិត្តទុកដាក់ពីម្ចាស់រោងចក្រ និងមានការងារធ្វើជាប់លាប់ល្អ មានប្រាក់ខែសមរម្យ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដូចជា ការពិនិត្យនិងព្យាបាលសុខភាពដោយឥតគិតថ្លៃ, រីឯកូនក្មួយកម្មការនីមានផ្ទៃពោះគឺទទួលបានប្រាក់ឩបត្ថម្ភពេលសម្រាលកូន និងបានឈប់សម្រាក៣ខែជាមួយប្រាក់ខែ១២០% ។ ចំពោះប្រាក់ខែក្មួយៗ គឺនឹងតម្លើងជារៀងរាល់ឆ្នំា ហើយក្មួយៗកម្មករទាំងអស់ក៏នឹងទទួលបាននូវប្រាក់រឺត្រែតដូចមន្រ្តីរាជការយើងផងដែរ។
ពូនឹងបន្តចុះជួបជាមួយក្មួយៗកម្មករនៅទូទាំងប្រទេស។ ពូអរគុណក្មួយៗដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ពូ ហើយបន្តគាំទ្រនិងបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីថែរក្សាការពារសន្តិភាព និងដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,392 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,534 នាក់