ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អធិការស្រុកក្រឡាញ់ បដិសេធថា៖ មិនមានដកបញ្ឍរជើង មេប៉ុស្ដិ៍ឃុំតាអាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 12:19 ល្ងាច អ្នកអាន 5879

ខេត្តសៀមរាប៖ថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃ១៥ឧសភានេះ លោកវរសេនីយឯកជី បេងជន អធិការនគរបាល ស្រុកក្រឡាញ់ បានធ្វើការបដិសេធថា៖ នាយប៉ុស្ដិ៍នគរបាលឃុំតាអាន ឈ្មោះថ្លាង សេងគា មិនត្រូវបានដកបញ្ឍរជើង ដូចអ្វីដែលព័ត៌មាន មួយបានចេញផ្សាយនោះទេ។

លោកវរសេនីយឯកជី បេងជន បានបន្ថែមថា លោកថ្លាង សេងគា បច្ចុប្បន្ននេះ នៅតែជានាយនគរបាល ប៉ុស្ដិ៍ឃុំតាអាន ដដែលមិនបានដកបញ្ឈជើងទេ។ 

លោកថ្លាង សេងគា នាយនគរបាល ប៉ុស្ដិ៍ឃុំតាអាន បានខមមិនចូលផេក សម្ដេចហ៊ុន សែនថា៖


នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូន ម្ចាស់ account ឈ្មោះ ថ្លាង សេងគា ដូចខាងក្រោម៖

១. ទទួលឋានន្តរស័ក្តិថ្នាក់ អនុសេនីយ៍ត្រី តាមសេចក្តីលេខ ១៨២ សសរ ចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨
២.យោងតាមព្រះរាជ្យក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ត្រង់មាត្រាទី ១៥ ចំណុច ខ ចែងថា៖ នាយនគរបាល ដែលបម្រើការងារក្នុងឋានន្តរស័ក្តិមួយថ្នាក់ដើម្បីអាចតម្លើងបាន គឺ
_ នាយចំណង់ រយះពេល ១ ឆ្នាំ
_ អនុសេនីយ៍ត្រី រយះពេល ២ ឆ្នាំ
_ អនុសេនីយ៍ទោ រយះពេល ៣ ឆ្នាំ
_ អនុសេនីយ៍ឯក រយះពេល ៣ ឆ្នាំ
តាមន័យដូចរៀបរាប់នេះ លោក ថ្លាង សេងគា ទើបនឹងតម្លើងឋានន្តរស័ក្តិថ្នាក់អនុសេនីយត្រី ទើបបានរយះពេល ២ ខែប៉ុណ្ណោះ ពុំទាន់គ្រប់តាមគោលការណ៍កំណត់នៅឡើយ ដូចនេះពុំអាចតម្លើងឋានន្តរស័ក្តិជា អនុសេនីយ៍ទោ បានទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 340 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,408,333 នាក់