ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខ្មែរកាប់ចិន២នាក់ បណ្ដាលឲ្យរបួសធ្ងន់ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 03:35 ល្ងាច អ្នកអាន 28295

ខេត្តសៀមរាប៖សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនចំនួន២នាក់ បានរងរបួស ដោយសារតែបុរសជាជនជាតិខ្មែរ ប្រើកាំបិតកាប់ប្រហារ នៅព្រឹកមិញនេះ។ ជាមួយគ្នានេះបុរសជាខ្មែរ ក៍រងរបួសផងដែរ ដោយសារតែមានការប្រតាយប្រតប់គ្នា នៅក្នុងហេតុការណ៍ដ៍អាក្រក់នេះ នៅពេលនេះសមត្ថកិច្ចបានកំពុងសាកសួរ និងឃាត់ខ្លួនផងដែរ នេះបើតាមមន្ត្រីមានភារកិច្ច
បង្ក្រាបបានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃទី១៦ឧសភានេះ។

មន្ត្រីដដែលបន្ថែមថាករណីប៉ុនប៉ងមនុស្សឃាត បានកើតឡើងនៅនាវេលាម៉ោងប្រហែល៨និង១០នាទីព្រឹក ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះសុក សុភា ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរតៃកុងរថយន្តឲ្យជនជាតិចិនដែលអ្នករងគ្រោះ បានធ្វើសកម្មភាព យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះជាជនជាតិចិនចំនួន២នាក់ ជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច បញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យ។

ជនជាតិចិនទាំង ២នាក់នេះមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LU KAI ភេទ ប្រុស អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E២០១១៧៩៥១ មុខរបរ លក់ដូរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ មុខរបរ លក់ស្ករគ្រាប់ និង គ្រាប់ផ្កាឈូករ័ត្ន។
២-ឈ្មោះ SHI SHOU ZHENG ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹងរិទ្ធិរ៉េត។
បើតាមមន្ត្រីដដែលបន្ថែមថាជុំវិញករណីនេះ ទំនងដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះដែលនិយាយកុហកខ្លួន ច្រើនលើករឿងប្រាក់ខែ។
បច្ចុប្បន្នជនសង្ស័យ កំពុងបន្តការសាកសួរ នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីប៉ូលិសខេត្តសៀមរាប៕SR 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,407 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,549 នាក់