ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចុមផ្លូវនៅក្រុងសៀមរាប ដល់ថ្នាក់ហ្នឹងផង?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 11:25 ព្រឹក អ្នកអាន 18072

 ខេត្តសៀមរាប៖ពលរដ្ឋរាយការណ៍ថាផ្លូវជាច្រើនខ្សែ នៅក្រុងសៀមរាប បានទទួលរងនូវការខូចខាត ស្ទើទាំងស្រុង ទំនងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ហាក់សម្ងំក្រាបពង នៅតែក្នុងម៉ាស៊ីនត្រជាក់។
ប្រជាពលរដ្ឋថាផ្លូវសម្តេចជា ស៊ីមចាប់ពីចំណុច កែងជន្លង់ រហូតដល់ កែងការ៉ាសសាំង ភូមិខ្នារចាស់ សង្កាត់ជ្រាវ ឆ្ពោះទៅ សណ្ឋាគារអង្គរអែរ៉ា ផ្លូវជាតិលេខ៦ ខេត្តសៀមរាប ខូចខាតស្ទើរទាំងស្រុង ដោយសារថយន្តធំៗបើកបរឆ្លងកាត់។

ប្រជាពលរដ្ឋបានលើកឡើងថាផ្លូវមួយចំនួន នៅក្រុងសៀមរាប បានរងការខូចស្ទើតែធ្វើដំណើរមិនកើត ចំណែកអាជ្ញាធរមន្ទីរពាក់ព័ន្ធ មិនបានយកចិត្តទុកដាក់ ធ្វើការជួសជុលនោះឡើយ ប៉ុន្តែផ្លូវនៅតាមមុខសណ្ឋាគារឬផ្ទះសំណាក់អ្នកធំ នៅក្នុងក្រុងសៀមរាប អាជ្ញាធរមន្ទីរពាក់ព័ន្ធ តែងតែធ្វើការជួសជុល យ៉ាងស្អាត មិនឲ្យភ្ញៀវទាស់ចិត្តនោះទេ ព្រោះសណ្ឋាគារផ្ទះសំណាក់ទាំងនោះ ភាគច្រើនជារបស់អ្នកមានអំណាច នៅខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,850 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,709 នាក់