ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួនម្នាក់ នៅក្រុងសៀមរាប ក្រោយចាប់ក្មេងស្រីជំរិតទាប្រាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 12:42 ល្ងាច អ្នកអាន 5719

 ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាល ខេត្តសៀមរាប និងនគរបាល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន នៅផ្ទះសំណាក់ប៉ូវអី ចំណុចស្តុបបេនឡានចុងកៅស៊ូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោយធ្វើសកម្មភាព ចាប់ក្មេងស្រីម្នាក់ យកមកពីខេត្តបាត់ដំបង ដើម្បីជំរិតទាប្រាក់។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកផែនព្រណ្មទណ្ឌ បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ ថា៖ក្រោមការសហការរវាងការិល័យព្រណ្មទណ្ឌកំរិតធ្ងន់ខេត្តបាត់ដំបង និងការិយាល័យ ព្រណ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបដឹកនាំដោយរូបលោក និងមានការចង្អុលបង្ហាញ ពីស្នងការខេត្តទាំងពីរ នៅព្រឹកថ្ងៃ ៦មិថុនា ២០១៨ វេលាម៉ោង ១០៖៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ។
លោកឧត្តមសេនីយ៍បន្ថែមថា ជនសង្ស័យមាន ឈ្មោះ វ៉ន ទិច(ហៅ ទី) ភេទប្រុសអាយុ ៣៤ ឆ្នាំ មុខរបរកម្មករ ធ្វើការនៅថៃ។ ក្មេងស្រីរងគ្រោះឈ្មោះប៉ន ស្រីចាន់សុភា អាយុ៩ឆ្នាំ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រស់នៅជាមួយម្តាយ ជាកម្មករនៅប្រទេសថៃ ។
សូមបញ្ជក់ផងដែរថា ជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះនៅចំណុច ច្រកឡែម ជាប់ព្រំដែនថៃ ថ្ងៃ៣មិថុនាឆ្នាំ២០១៨។ ក្រោយធ្វើសកម្មភាព រួចជនសង្ស័យ បានចាប់ក្មេងស្រី រត់គេចខ្លួន មកខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េ បញ្ជាក់ថា ជនសង្ស័យជាឪពុកចុង ការចាប់កូនចុងជំរិតទាប្រាក់នេះ ដោយសារខឹងសុំលុយប្រពន្ធចំនួន២លានរៀលមិនបាន ទើបចាប់កូនចុងជំរិតតែម្ដង។ ករណីនេះជនសង្ស័យ ជំរិតទាប្រាក់ចំនួន២លានរៀល។
ជនសង្ស័យ និងជនរងគ្រោះ បានប្រគល់ទៅនគរបាលខេត្តបាត់ដំបងបន្តរនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,533 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,053 នាក់