ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទារិការម្នាក់ ត្រូវបានម្ដាយបោះចោល នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 06:47 ល្ងាច អ្នកអាន 6122

 ខេត្តសៀមរាប៖ទារិការម្នាក់ ទើបនឹងកើត ត្រូវបានម្តាយរុំក្នុងសំពត់ យកទៅបោះបង់ចោលក្នុងព្រៃរយះពេលពីរថ្ងៃ ត្រូវបាន ស្ត្រីចំណាស់២នាក់ប្រទះឃើញ។
បើតាមការអោយដឹងពីក្រុមការងារ គ ក ន ក សង្កាត់គោកចកបានអោយដឹងថា ទារិការដ៏កំសត់នេះ ត្រូវបានម្តាយយកបោះបង់ចោល ប្រហែលពីរថ្ងៃហើយ ត្រូវសត្វស្រមោច រោមខាំផងដែរ តែសំណាងល្អ ដែលមានប្រជាពលរដ្ឋ ប្រទះឃើញហើយ យកទៅសង្គ្រោះទាន់ពេលវេលា ។
គិតត្រឹមថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨នេះ សុខភាពទារិការនេះ បានធូរស្បើយខ្លះៗហើយ ក្រោមការយកចិត្តទុកដាក់ ពីលោកគ្រូអ្នកគ្រូពេទ្យកុមារអង្គរ ជាពិសេសអ៊ុំស្រីម្នាក់ដែលមានចិត្តសប្បុរសធម៌ បាននៅមើលថែ នៅក្នុងមន្ទីពេទ្យ។
នៅថ្ងៃទី៦មិថុនាព្រឹកមិញនេះ លោកស្រីឧត្តមសេនីយ៍ត្រីដួង ថាវរី ស្នងការរង ទទួលផែនប្រឆាំងការជួញដូរមនុស្ស និងគាំពារកុមារ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានដឹកនាំកំលាំង ធ្វើការស៊ើអង្កេត រកមូលហេតុ និង អត្តសញ្ញាណ អាណាព្យាបាលផងដែរ។
សូមរម្លឹកថានៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨ ស្ត្រីចំណាស់២នាក់ បានដើរទៅរកអុស ក្នុងព្រៃក្បែរផ្ទះ ស្ថិតក្នុង ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានឮសំលេងក្មេងយំ ហើយដើររកមើល ប្រទះឃើញ ទារិការខាងលើ រុំដោយក្រណាត់សំពត់ ក្នុងគុម្ភព្រៃ ហើយក៏រាយការណ៍ មកគណៈកម្មការទទួលបន្ទុក គាំពារកុមារនិងស្ត្រី សង្កាត់គោកចក នឹងនាំយកទៅសង្គ្រោះនៅមន្ទីពេទ្យ កុមារអង្គរ ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,818 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,764 នាក់