ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បង្ហាញអំពីការយកចិត្តទុកដាក់ លើសាសនាឥស្លាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 07:27 ល្ងាច អ្នកអាន 813

 នៅល្ងាចថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅវិហារធំឥស្លាម អាល់សារកាល(វិហារបឹងកក់) ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការអញ្ជើញចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីជារៀងរាល់ឆ្នាំនៅក្នុងពិធីពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រមុខដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយនឹងប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ឬក៏មានជំនឿលើសាសនាដទៃៗទៀតអោយបានរស់នៅសុខដុមរម្យនាជាមួយគ្នាក្រោមដំបូលសន្តិភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,857 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,377 នាក់