ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ អញ្ជើញត្បាញក្រមាក្រឡាទី១០០០ម៉ែត នៅវាលព្រះមេរុ (វាលព្រះមេន)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 11:07 ព្រឹក អ្នកអាន 926

 នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមត្បាញក្រមាក្រឡាទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេលើពិភពលោក ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។
សូមជម្រាបថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖
១)លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។
បន្ទាប់ពីបានចូលរួមត្បាញក្រមារួចរាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយក្រុមការងារនៅទីនេះក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,500 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,020 នាក់