ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន លេខរៀងទី២០ គឺលេខតំណាងអោយ ខួបលើកទី២០ នៃសន្តិភាពពេញលេញ ដែលកម្ពុជា បានទទួលក្រោម នយោបាយឈ្នះ-ឈ្នះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 10:09 ព្រឹក អ្នកអាន 1351

 នៅព្រឹកថ្ងៃអាទិត្យនេះ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រFacebook ផ្លូវការថា
យើងចងចាំលេខរៀង ទី២០
បងបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនដែលស្រឡាញ់សុខសន្តិភាពគឺកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតដែលនឹងមកដល់នៅថ្ងៃអាទិត្យ ទី ២៩ ខែ កក្កដា ២០១៨ ខាងមុខនេះ!
គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ គឺជាលេខធំ ជាងគេទាំងអស់ (ឈ្នះគេ) ហើយស្រួលចំណាំ, ស្រួលគិត, និងស្រួលគូស។ លេខរៀងទី២០ នេះក៏ជាលេខតំណាងអោយខួបលើកទី២០ នៃសន្តិភាពពេញលេញដែលកម្ពុជាបានទទួលក្រោមនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨)។ លេខរៀងទី ២០ គឺពិតជាបង្ហាញនូវលាភជ័យនៃឆន្ទះពិតប្រាកដជាប្រវត្តិសាស្រ្តរបស់ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍជាធំសម្រាប់ប្រទេសជាតិយើងទាំងមូល។
យើងចងចាំលេខរៀងទី២០ ហើយចូលរួមបោះឆ្នោតជូន “គណបក្សប្រជាជន” ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ទាំងអស់គ្នា!
ជូនពរបងប្អូនជនរួមជនរួមជាតិ និងកូនក្មួយយុវជនសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,103 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,558,049 នាក់