ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនកាប់សម្លាប់ម្ដាយ និងប្អូន២នាក់ទៀត របួសធ្ងន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 10:34 ព្រឹក អ្នកអាន 6278

 ខេត្តប៉ៃលិន៖នគរបាលខេត្តបានឲ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពកាប់សម្លាប់ម្ដាយបង្កើត និងកាប់ប្អូន២នាក់ទៀត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
មន្ត្រីនគរបាលថានៅវេលាម៉ោង ៦:១០នាទីព្រឹកថ្ងៃទី១០មិថុនានេះ មានករណីអំពើហឹង្សា ដោយចេតនាចំនួន១លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១នាក់ និងរងរបួសធ្ងន់ចំនួន២នាក់ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេរបស់ប៉ៃលិន។
ជនសង្ស័យឈ្មោះ ធុង នាង ភេទប្រុស អាយុ៣១ឆ្នាំ រស់ភូមិឃុំកើតខាងលើ ចំណែកជនរងគ្រោះទីមួយឈ្មោះ សុខ ស្រីម ភេទ ស្រី អាយុ ៥៥ឆ្នាំ (ម្តាយបង្កើតរបស់ជនសង្ស័យ) ត្រូវជនសង្ស័យកាប់នឹងពូថៅបណ្តាលឱ្យស្លាប់នៅនឹងកន្លែងហេតុ។
ជនរងគ្រោះទី២ឈ្មោះ ធុង ថូ ភេទប្រុស អាយុ ២២ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ធ្ងរ និងទី៣ឈ្មោះ ធុង សារី ភេទស្រី អាយុ ២០ឆ្នាំ (ប្អូនបង្កើតជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ។
បើតាមមន្ត្រីបន្ថែមថាហេតុការណ៍នេះបណ្តាល មកពីជនសង្ស័យ ត្រូវជាកូនបង្កើតបានឈ្លោះទាស់ទែងគ្នាជាមួយម្តាយ ខ្លួនឯងកាលពីបីថ្ងៃមុន រួចមានការគុំគួន លុះរហូតមកដល់វេលា ម៉ោងថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានសម្រេចចិត្តបង្ករ ហឹង្សាដោយចេតនាលើជនរងគ្រោះតែម្តង។
ករណីនេះលោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាល ស្រុកសាលាក្រៅ បានដឹកកម្លាំងក្រោមឱវាទ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានកសាងសំណុំរឿងតាមនិតិវិធី៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,920 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,866 នាក់