ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ខេត្តកំពង់ធំពីមុន គឺជាទីតាំងសមរភូមិប្រយុទ្ឋគ្នាយ៉ាងក្តៅគគុក ប៉ុន្តែពេលនេះកំពុងរីកចម្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 09:31 ព្រឹក អ្នកអាន 916

 មានប្រសាសន៍ថ្លែងពីទឹកដី ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១មិថុនានេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដ៍មានប្រជាប្រិយភាព បានលើកឡើងថា
ថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានមកជួបជុំបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវកំណាត់ផ្លូវជាតិ លេខ៦ ដែលតភ្ជាប់ពីថ្នល់កែងកំពង់ធំ ទៅដល់សៀមរាប។ ប៉ុន្តែកំណាត់ផ្លូវនេះគឺតភ្ញាប់តាំងពីភ្នំពេញ, កណ្តាល, កំពង់ឆ្នាំង, កំពង់ធំ, សៀមរាប និងឆ្ពោះទៅព្រះវិហារ។
សមិទ្ឋផលថ្មីនេះ គឺនឹងជួយសម្រួលដល់ការធ្វើដំណើរនិងការធ្វើអាជីវកម្មបស់បងប្អូនប្រជាជលរដ្ឋ ដែលនឹងជួយដល់ការេអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាតិយើង។
កំពង់ធំពីមុនគឺជាទីតាំងសមរភូមិប្រយុទ្ឋគ្នាយ៉ាងក្តៅគគុក។ ប៉ុន្តែពេលនេះ ទឹកដីនៃខេត្តកំពង់ធំ គឺកំពុងរីកចម្រើនទៅមុខជាមួយនឹងការទាក់ទាញទេសចរណ៍យ៉ាងច្រើន។ ទិសដៅរបស់យើងគឺកែប្រែអតីតសមរភូមិនៅតាមព្រំដែនអោយទៅជាព្រុំដែនសន្តិភាព និងព្រំដែននៃការអភិវឌ្ឍ។
ជូនពរកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,698 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,644 នាក់