ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ដើម្បីរក្សាសន្តិភាព សូមបងប្អូន បោះឆ្នោតជូន គណបក្សប្រជាជន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 08:31 ព្រឹក អ្នកអាន 520

 គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០
កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់នៅទូទាំងប្រទេស។
អរគុណជនរួមជាតិដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតអោយ "គណបក្សប្រជាជនកម្ពុជា" បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។
ដើម្បីរក្សាសន្តិភាពអោយនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុងរឿងសំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០, នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,704 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,375,894 នាក់