ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរស៤នាក់ត្រូវបានចាប់ខ្លួន ករណីចោរកម្ម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 10:25 ព្រឹក អ្នកអាន 1549

 ខេត្តប៉ៃលិន៖មន្ត្រីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអះអាងថា បុរស៤នាក់ត្រូវបានចាប់ខ្លួន ក្រោយពួកគេធ្វើសកម្មភាព លួចម៉ូតូ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោង ២១និង៤៥ នាទីថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយកម្លាំងជំនាញនៃអធិការ នគរបាល ស្រុកសាលាក្រៅ បានសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងត្រង់។
ជនសង្ស័យទី១ឈ្មោះ ផេង ម៉ាលីហ៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។
២ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
៣ឈ្មោះ តូច តូ មុខរបរ មិនពិតប្រាកដ ភេទប្រុស អាយុ ២៣ឆ្នាំ
៤ឈ្មោះយន្ត ហៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរនេះរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន
-ដែកឆាបចំនួន១ ដើម ។
-ម៉ូតូ ០១ គ្រឿងម៉ាក Honda Dream C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦ (គ្មានស្លាកលេខ) មានលេខម៉ាស៊ីន ៩៥៧៨៤៩៩ ដែលជារបស់ជនរងគ្រោះឈ្មោះ មឿង រ៉ាឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ(សារ៉ក់បូរី)រស់នៅភូមិ ផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនទុកនៅ អធិការនគរបាល ស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
សូមរម្លឹកថាជនសង្ស័យបាននាក់ធ្វើសកម្មភាពលួចវេលាម៉ោង ០០:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,578 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,375,768 នាក់