ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ខេត្តព្រះវិហារ ដាក់បទបញ្ជា ម៉ឺងម៉ាត់ កិច្ចការពារសន្តិសុខ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 11:32 ព្រឹក អ្នកអាន 770

 ខេត្តព្រះវិហារ៖ថ្លែងដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រឹកថ្ងៃពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដាក់ចេញគោលការណ៍ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹកសន្តិសុខសណ្ដាប់។
ក្នុងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អភិបាលខេត្តព្រះវិហារ បាន-ផ្សព្វផ្សាយសេចក្តីណែនាំរួមលេខ ០១១ សណន របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
-ដាក់ចេញផែនការអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សំដៅធានាឲ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៦ ប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
-អំពាវនាវ និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញ កងកម្លាំងសមត្ថកិច្ច ម្ចាស់អាជីវកម្ម សេវាកម្ម អាហារដ្ឋាន សហគ្រាស អ្នកវិនិយោគ និងដៃគូអភិវឌ្ឍដែល បានមកចូលរួមទាំងអស់ សូមធ្វើការលើកទឹកចិត្តដល់មន្រ្តីរាជការ និងបុុគ្គលិកក្រោមឱវាទ បានទៅបោះឆ្នោតគ្រប់ៗគ្នា ។
-ក្តាប់សភាពការណ៍ និងផែនការ ស្តីពីការងារបង្កបង្កើនផល ស្រូវរដូវវស្សា ។
-បូកសរុបរបាយការណ៍ និងដាក់វិធានការដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជួញដូរគ្រឿងញៀន និង ចោរកម្ម . . . ល ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,378 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,227 នាក់