ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តសៀមរាបយើងហ្នឹង! ឪពុកស្លាប់ កូនអាយុ២ខួប របួសធ្ងន់ ដោយសាររថយន្តបុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 08:33 ល្ងាច អ្នកអាន 7660

 ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែង បានរាការណ៍ថា បុរសជាឪពុកម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកកូនដែលទើបមាន អាយុ២ខួបបានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង។
ករណីនេះរថយន្តម៉ាក HIGHLADERពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ២AE៤១៨២(ទីសដៅពីកើតទៅលិច)ឯបរម៉ូតូម៉ាកC១២៥ពណ័ខ្មៅពាក់ស្លាកលេខ សៀមរាប១R០៣៦៥។
ជនរងគ្រោះឈ្មោះ ម៉េង ព្យួឡុងភេទប្រុសអាយុ២៨ឆ្នាំ ( អ្នកបើកបរម៉ូតូ ) បញ្ជូនដល់មន្ទីរពេទ្យស្លាប់។ ឈ្មោះ កា លីណា ភេទប្រុសអាយុ២ឆ្នាំ ( កូន របួសធ្ងន់ )។ជនរងគ្រោះ មានទីលំនៅភុមិ ឃុំកើតហេតុខាងលើ។
អ្នកបើកបររថយន្តឈ្មោះ នុប ចន្ថា ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រែក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រោយកើតហេតុរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក កសាងសំណុំរឿង តាមនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,810 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,659 នាក់