ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ុស្ដិ៍ជជុះរបស់គយចល័ត នៅខេត្តកំពង់ឆ្នាំង កំពុងល្បីល្បាញ ប្រមូលលុយពីក្រុមឈ្មួញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 10:55 ព្រឹក អ្នកអាន 967

ភ្នំពេញ៖រយះពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាញសារព័ត៌មាន បានចេញផ្សាយថាក្រុមគយចល័តប្រចាំប៉ុស្ដិ៍ជជុះជិតផ្សារត្រាច ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានកំពុងល្បីល្បាញ ខាងបើកដៃឲ្យក្រុមឈ្មួញ ដឹកទំនិញគេចពន្ធ ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ពីច្រកព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ ទោះបីពួកគេដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវ នៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យមន្ត្រីគយចល័ត នៅប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាចនោះទេ។
ប្រភពបន្ថែមថា អ្នកដឹកជញ្ជូនទំនិញ ស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវ គឺយ៉ាងហោចណាស់ត្រូវបង់លុយឲ្យមន្ត្រីគយចល័ត នៅប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច ក្នុងមួយរថយន្ត២០ដុល្លារឬច្រើនជាងនេះ។
ចំណែកឈ្មួញខ្លះ ដែលដឹកជញ្ជូនទំនិញ គេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ ត្រូវមន្ត្រីគយចល័តប្រចាំប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច តាមការកំណត់ របស់ក្រុមមន្ត្រីគយទាំងនោះ ដោយគ្មានឈ្មួញឬអាជីវករណាគេចវេះបានទេ កំពុងធ្វើឲ្យឈ្មួញនិងអាជីវករ ប្រឈមទៅនឹងការលំបាកយ៉ាងខ្លាំង។
ប្រភពបន្ថែមឲ្យដឹងថា ទោះបីទំនិញស្របច្បាប់យ៉ាងណាក៏ដោយ គឹក្នុងមួយខែៗសម្រាប់រថយន្តដឹកជញ្ជូនទំនិញ មួយគ្រឿងត្រូវបង់លុយ លើតុក្រោមតុឲ្យ ក្រុមមន្ត្រីគយចល័តប្រចាំប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាចរាប់រយដុល្លារ ដោយចំណូលទាំងនោះទំនង មិនបានចូលជាថវិការដ្ឋនោះឡើយ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយបំភ្លឺ ពីមន្ត្រីគយចល័ត ខាងលើបាននៅឡើយទេ ជុំវិញការរិះគន់នេះ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 14,836 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,560,782 នាក់