ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន អំពាវនាវឲ្យ គណបក្សទាំងអស់ ពេលឃោសនា កុំប្រើពាក្យអសុរោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 04:11 ល្ងាច អ្នកអាន 648

នៅសល់តែ ៣៥ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់!
នៅថ្ងៃទី ៧ កក្កដាខែក្រោយនេះ ការឃោសនាបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស (មានរយៈពេល២០ថ្ងៃគត់)។
ខ្ញុំសូមអំពាវនាវអោយគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៍ និងសេចក្តីថ្លៃថ្នូរ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្សឬបេក្ខជននៃគណបក្សដទៃឡើយ។
សូមជនរួមជាតិ ក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា។
ដើម្បីធានាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០។
ខ្ញុំសន្យានឹងនៅជាមួយជនរួមជាតិ និងកូនក្មួយយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត!
ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសម្រាកសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ។ សូមបើកបរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,477 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,326 នាក់