ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា ប្រាប់លោកគ្រូ-អ្នកគ្រូ ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីមានការអភិវឌ្ឍន៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 04:35 ល្ងាច អ្នកអាន 1051


ខេត្តព្រះវិហារ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានអំពាវនាវឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍរីកចម្រើន និងអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ការថ្លែងនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ព្រឹកមិញនៅ ស្រុករវៀង ខេត្តព្រះវិហារ។
ការថ្លែងជុំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ ចំនួន៥៣៤នាក់ និងប្រកាសគណៈកម្មាធិការគណបក្សមូលដ្ឋានវិទ្យាល័យរវៀង និងវិទ្យាល័យភ្នំដែក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ឃុំ ស្រុក ជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានលើកឡើងថា សុខសន្តិភាព ដែលកើតមានសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលនេះ គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងសង្គា្រមផ្ទៃក្នុងនៅកម្ពុជា។
លោកអ៊ុន ចាន់ដា បន្ថែមថា ប្រទេសមួយដែលមានការអភិវឌ្ឍន៍ គឺត្រូវការនូវធនធានមនុស្ស ត្រូវការអ្នកចេះដឹង ដែលករណីនេះ សូមលោកគ្រូ អ្នកគ្រូ ត្រូវខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្ស ឲ្យក្លាយជាពលរដ្ឋ ល្អ ក្លាយជាសិស្សល្អ ចូលរួមកសាងសង្គមជាតិឲ្យរីកចំរើន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,902 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,848 នាក់