ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បរទេសម្នាក់ ស្លាប់ក្នុងផ្ទះសំណាក់ មួយនៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 05:30 ល្ងាច អ្នកអាន 6383

ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានស្លាប់នៅក្នុងផ្ទះសំណាក់ មួយកន្លែងនៅចំណុចផ្ទះសំណាក់ HAPPY ZONE INN បន្ទប់លេខ៧ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ។
-នាវេលាម៉ោងប្រហែល ១១ៈ៣០នាទីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨
មន្ត្រីនគរបាលបានឲ្យដឹងថាក្រោយពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ SAVASER BORA ភេទ ប្រុស កើតឆ្នាំ ១៩៦៤ ជនជាតិ ទួរគី កាន់លិខិតឆ្លងដែនលេខU០៧៩៨៧៧៦០មុខរបរ ម៉ៅការសំណង់ បានដេកស្លាប់នៅក្នុងបន្ទប់ទឹក។
តាមការបញ្ជាក់របស់ម្ចាស់ផ្ទះបានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១១និង៣០នាទីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់ ខ្លួនក៍បានដើរទៅគោះទ្វារតែពុំមានសម្លេងឆ្លើយតប ខ្លួនមានការសង្ស័យក៍បានដើរទៅអើតមើលតាមបង្អួចស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹក ឃើញដូចនេះខ្លួនក៍បានរាយការណ៍ជូនសមត្ថកិច្ច។
ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់អំឡុងម៉ោងប្រហែល ២៣និង០០នាទីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨ ដោយជម្ងឺមហារីកសួត។
សាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,393 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,242 នាក់