ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបរទេសម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 05:42 ល្ងាច អ្នកអាន 4793

ខេត្តសៀមរាប៖ជនបរទេសម្នាក់ ត្រូវបានប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនករណីលួចស្នាក់នៅខុសច្បាប់(ទិដ្ឋាការស្នាក់នៅផុតសុពលភាពរយៈពេល ៦២០ថ្ងៃ។
មន្ត្រីនគរបាលបានឲ្យដឹងថាផ្អែកតាមការស្រាវជ្រាវ នាវេលាម៉ោងប្រហែល ១៤ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការ ជាមួយកម្លាំងផ្នែកគ្រប់គ្រងជនបរទេសក្រុងសៀមរាប ចុះទៅផ្ទះសំណាក់ MOTHER HOME INN ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អញ្ជើញជនបរទេសម្នាក់មកសាកសួរ នៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។
ជនបរទេសរូបនេះឈ្មោះ QUARRIE JOHN ELLIOTT ភេទ ប្រុស កើតឆ្នាំ ១៩៦៤ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥២៦០២៩៥៧៤ ទិដ្ឋាការស្នាក់នៅលេខ TI០០០៩៩៧៥៥ ផុតសុពលភាពថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៦ មុខរបរ គ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ។ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងខេត្តសៀមរាប។
មន្ត្រីបន្ថែមថាមូលហេតុ មិនបានបន្តសុពលភាពទិដ្ឋាការស្នាក់ នៅដោយសារពុំមានថវិការគ្រប់គ្រាន់សម្រាប់បង់ថ្លៃអាករទិដ្ឋាការស្នាក់នៅ។ បច្ចុប្បន្នជនបរទេសរូបនេះត្រូវបាន សម្រេចឲ្យបញ្ជូនទៅមណ្ឌលត្រៀមបណ្តេញ ចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,246 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,095 នាក់