ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថៅកែឈើ បោកទូរស័ព្ទ ចាងហ្វាងកាសែតម្នាក់ នឹងប្រមាទបំបែកក្បាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:03 ល្ងាច អ្នកអាន 2376

ភ្នំពេញ៖ចាងហ្វាងគេហទំព័រស្លឹករឹតTVOnlineនិងការសែតនគរមាស លោក ចាន់ ធី បានរងការគម្រាមគំហែង ពីថៅកែឈើ ដោយប្រមាទបំបែកក្បាល ក្រោយពីឆក់ទូរស័ព្ទ ពូដៃគាត់បោកកម្ទេចរួច។
លោកចាន់ ធី បានឲ្យដឹងថាលោកនិងក្រុមការងារអង្គភាព ទូរទស្សន៍ស្លឹករឹតTVOnline និងការសែតនគរមាស បានធ្វើដំណើរតាមរយៈរថយន្ត២គ្រឿងដើម្បីចុះយកព័ត៌មាន នៅខេត្តកំពង់ធំរយៈពេល៧ថ្ងៃ។
ខណៈខ្ញុំបាទបានទទួលការពឹងពាក់ ពីប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងខ្ញុំ និងក្រុមការងារក៏បានចេញដំណើរពីទីរួមខេត្តកំពង់ធំ ទៅខេត្តស្ទឹងត្រែង នៅវេលាម៉ោង១និង៣៥នាទីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ ទៅដល់ចំណុច ទាមលក់ដូរមួយកន្លែង ខាងមុខបន្ទាយកងវរសេនាតូចលេខ០១ ខ្ញុំក៏ឈប់ចតរថយន្តដើម្បី ចូលហូបកាហ្វេផងនិង រងចាំរថយន្តមួយគ្រឿងទៀត មកតាមក្រោយ។ ស្របពេលឮសំលេងទម្លាក់ឈើ ទើបមានការសង្ស័យ ក៏ដើចេញមកលើផ្លូវជាតិលេខ៦២ចំខាងមុខបន្ទាយវរសេនាតូចលេខ០១ ក្រឡេកមើលហើយបានឃើញរថយន្តយីឌុបពរសមួយគ្រឿងកំពុង ទម្លាក់ឈើចេញ ពីរថយន្តដាក់ក្នុងដេប៉ូឈើនោះ ។
ឃើញដូចឆ្នេះខ្ញុំក៏ទាញយកទូរស័ព្ទដៃរ ម៉ាកអូប៉ូថតពីចម្ងាយមួយប៉ុស រួចក៏ដើរចូលទៅអង្គុយនៅទាមកាហ្វេនោះវិញ ដោយរងចាំម្ចាស់អ្នកលក់មកនិងកាម៉ងកាហ្វេផឹក មួយស្ទុះក្រោយមកក៏លេចចេញមកបរុសម្នាក់ឆក់យកទូរស័ព្ទពីដៃ ដោយមិនដឹងខ្លួនហើយហុចបន្តទៅស្ត្រីម្នាក់ទៀតបោកទូរស័ព្ទរបស់ទៅនឹងថ្មស៊ីម៉ងចាក់សាបនិងយកដុំឥដ្ឋប្រមាទគប់បំបែកក្បាល បំបែកកញ្ចក់ឡាន ថែមទាំងស្រែកជេយ៉ាងចាស់ដៃ រួចពូកគាត់ក៏យកទូរស័ព្ទរបស់ខ្ញុំដើរចូលទៅក្នងដេប៉ូឈើបាត់ទៅនៅវេលាម៉ោងប្រមាណ២និង២៥នាទីថ្ងៃដ៏ដែល។
ក្រោយហេតុនេះភ្លាមៗថា ខ្ញុំបាទបានទៅដាក់ពាកបណ្ដឹង នៅអធិការដ្ឋាននគរបាលកំពង់ស្វាយនិងបន្តដាក់បណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ម្ចាស់ដេប៉ូនេះមានឈ្មោះរ៉យនិងប្រពន្ធឈ្មោះអូន មានទីតាំងដេប៉ូឈើស្ថិត ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
គួបញ្ជាក់ថាថៅកែដេប៉ូឈើ ខាងលើ បានរកស៊ីជំនួញឈើ រាប់សិបឆ្នាំមកហើយ ដោយឈើទាំងនោះទំនងដឹកចេញពីទឹកដីខេត្តព្រះវិហារ អាចជាឈើមិនមានច្បាប់ ទើបមានចរឹកក្រអឺតក្រទម មិនខ្លាចញញើតច្បាប់អ្វីទាំងអស់។
អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង បំភ្លឺពីថៅកែឈើ បានទេដោយទូរស័ព្ទ ចូលជាច្រើនដង តែមិនមានអ្នកទទួល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,123 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,982 នាក់