ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរ នាំខ្លួនជនដែល បង្ហោះព័ត៌មានបោកប្រាស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 06:48 ល្ងាច អ្នកអាន 2255

សម្ដេចហ៊ុន សែន បានសម្ដែងប្រតិកម្មធ្ងន់ៗ ជុំវិញជនខ្លះដែលបាន បង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដោយសម្ដេចចាត់ទុកថា ជាការបោកប្រាស់។
សម្ដេចបានថ្លែងថា ការបំភ្លៃព័ត៌មានមិនពិតអំពី “ទឹកខ្មៅ” ជ្រលក់ដៃក្នុងពេលបោះឆ្នោត
ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានឆបោកតាមបណ្តាញសង្គមដែលនិយាថា នៅក្នុងពេលបោះឆ្នោតជាតិខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទដែលនឹងយកមកប្រើគឺ ១)ទឹកខ្មៅជ្រលក់ដៃធម្មតា និង ២)ទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើអោយស្លាប់ភ្លាមក្នុង២៤ម៉ោង។
នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងបំភ័យប្រជាជនកុំអោយទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខនេះ។ នេះគឺជាសកម្មកភាពដែលចាត់ទុកជាអំពើឧក្រិដ្ឋ និងជាបទល្មើសដែលមិនអាចអត់ឱនបានជាដាច់ខាត។ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើលសកម្មភាពពួកគេ ព្រមទាំងនាំខ្លួនជនទុច្ចរិតទាំងនោះមកផ្តន្ទារទោសតាមច្បាប់ជាធរមាន។
រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាទប់ស្កាត់ និងការពារថែរក្សាអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល មិនអោយមានអ្វីកើតឡើងជាដាច់ខាត។
ការលើកឡើងបែបនេះ ក្នុងពេលអញ្ជើញសម្ពោធស្ពានអាកាស មិត្តភាពកម្ពុជា-ចិនសែនសុខ
នៅថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ព្រឹកមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,612 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,461 នាក់