ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សិស្សសាលាកូនភ្លោះ២នាក់ រថយន្តដឹកខ្សាច់បុកផ្ដាចជិវិត នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 10:50 ព្រឹក អ្នកអាន 7424

ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយសិស្សសាលាចំនួន២នាក់ ជាកូនភ្លោះបានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធមនិងម្នាក់ទៀតរងរបួស។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០១៨នេះ នៅចំណុច លើបណ្តោយផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងភូមិត្រៀក សង្កាត់សៀមរាប។
បង្ករឡើងដោយឡានដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3A-0271 បានបុកកង់សិស្សសាលា ដែលកំពុងជិះទៅរៀន បណ្តាលអោយស្លាប់ក្មេងសិស្សសាលាចំនួន២នាក់ និងម្នាក់ទៀតរងរបួស ចំណែកតៃកុងឡានបានរត់គេចខ្លួន។ ករណីនេះឳពុកយំអោបសពកូនរហូតដល់សន្លប់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,660 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,509 នាក់