ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកមានឡាន សូមប្រុងប្រយ័ត្ន លួច១គ្រឿងនៅសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 05:01 ល្ងាច អ្នកអាន 26741

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថា រថយន្តប្រភេទកាមរី (បាឡែន) មួយគ្រឿង ត្រូវចោចូលលួចយកពីបរិវេណផ្ទះ ទៅបាត់ស្រមោល ម្ចាស់បានត្រមអង្គុយយំសោកស្តាយ។
ករណីចោរកម្មនេះ កើតឡើងនាថ្ងៃទី៣ខែ កក្កដា ឆ្នាំ២០១៨នៅចំណុចភូមិ គោកត្នោត
ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលបង្កឡើង ដោយជនមិនស្គាល់មុខ។
មន្ត្រីបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សំ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកើត ហេតុខាងលើ ។ រថយន្តម៉ាកកាមរី(បាឡែន) សេរី២០០២ពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប ២A.៩១៣២។
មន្ត្រីបន្ថែមថា ក្នុងករណីនេះ ក្រុមសមត្ថកិច្ចក៍ដូចជាជនរងគ្រោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើប្រទះឃើញរថយន្តដូចភិនភាគខាងលើ សូមជួយផ្តល់ព័ត៌មានទៅសមត្ថកិច្ចផង មិនថាតាមបណ្តាខេត្តឬទីណានោះទេ។ ជាមួយគ្នានោះ ក៍៍សូមមានការប្រុងប្រយត្ន័ទាំងអស់គ្នាផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,607 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,910 នាក់