ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងមិនគួកើត នៅខេត្តសៀមរាប កូនស្ដីបន្ទោស ឪចងកសម្លាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:11 ល្ងាច អ្នកអាន 3147

 ខេត្តសៀមរាប៖អាជ្ញាធរស្រុកបានរាយការណ៍ថា បុរសវ័យជាង៣០ឆ្នាំម្នាក់ សម្រេចចងក សម្លាប់ខ្លួន ព្រោះតែកូនស្តីបន្ទោសរឿងលេងទូរសព្ទ័ ដែលទើបនិងទិញរហូតរលត់ថ្ម។
ហេតុការណ៍នោះ បង្កការភ្ញាក់ផ្អើលនាមោង ១០យប់ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ពិតជាមានករណីអត្តឃាតចងកសម្លាប់ខ្លួនដោយខ្សែនីឡុង ជាប់និងរ៉តក្រោមផ្ទះមែន។
ជនរងគ្រោះមាន ឈ្មោះហៃ ប៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះគ្រុយ ឡាង អាយុ៣៩ឆ្នាំ មានកូន៤នាក់ ប្រុស១នាក់ មានទីលំនៅភូមិកើតហេតុខាងលើ។ ប្រភពបន្តថា មូលហេតុ ដែលឈានដល់កើតហេតុបែបនេះគឺដោយសាជនរងគ្រោះ អន់ចិត្តនិងកូនស្រីឈ្មោះ កង លាង អាយុ១៦ឆ្នាំ ដែលបានទិញទូរស័ព្ទឲ្យប្រើ។ ក្រោយមកឪពុកលេងទូរស័ព្ទនោះរហូតរលត់ថ្ម ហើយកូនស្រីក៏យកមកវិញមិនឲ្យប្រើ ឪពុកអន់ចិត្ត ក៍ចេញទៅផឹកស្រា ពេលត្រលប់មកវិញក៏យកខ្សែនីឡុងចងកនិងរ៉ូតក្រោមផ្ទះខ្លួនឯងស្លាប់តែម្តង ។
ក្រោយពេលកម្លាំងនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថាពុំមានស្លាកស្នាមអ្វីដែលពាក់ពន្ធ័និងអំពើឃាតកម្ម។ម៉្យាងទៀតប្រពន្ធនិងកូនជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់ពិតជាបានធ្វើអត្តឃាតដោយចងកពិតមែន សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,447 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,296 នាក់