ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកមិញកម្មករជាង២ម៉ឺននាក់ បានជួបសម្តេចហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 12:29 ល្ងាច អ្នកអាន 796

 នៅថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។
រោងចក្រ សហគ្រាសទាំង១៨ ដែលបានចូលរួមនៅថ្ងៃនេះគឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។ រោងចក្រទាំង១៨នេះ មានរោងចក្រកាត់សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១និងផលិតកេសកាតុងចំនួន១ហើយផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីការវិឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍តាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលូតលាស់មកដល់សព្វថ្ងៃនេះ។ តាមរយៈចក្ខុវិស័យនិងនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលគឺបានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំអពីឆ្នាំ២០១៥ មកម៉្លេះ។ ហើយនៅពេលខាងមុខនេះគឺទិសដៅរាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍប្រទេសជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆតាក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានរោងចក្រចំនួន ១,១៥១ រោងចក្រ គឺគិតត្រឹមតែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាត់ស្បែកជើងតែប៉ុណ្ណោះដោយមិនបានរាប់ បញ្ចូលនូវរោងចក្រ សហគ្រា និងសេវាកម្មនានារាប់ម៉ឺនផ្សេងទៀតនោះឡើយ។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក៏មានកម្មករធ្វើការប្រមាណ៨៣ម៉ឺននាក់ផងដែរជាមួយនឹងប្រាក់ឈ្នួលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ គឺចាប់ពីដើមឆ្នាំ២០១៨ កន្លងមក បា្រក់់ខែគោលរបស់កម្មករគឺ១៧០ ដុល្លារអាមេរិក បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង ២០០ ដុល្លាររ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,៣៤៧) នាក់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,309 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,158 នាក់