ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកផុស សុវណ្ណ អំពាវនាវឲ្យម្ចាស់គេហទំព័រ នៅកម្ពុជា ប្រើឌូមែន.COM.KH

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 01:20 ល្ងាច អ្នកអាន 1042

 ភ្នំពេញ៖ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ លោកផុស សុវណ្ណ បានថ្លែងអំពាវនាវ ដល់ម្ចាស់គេហទំព័រ តាមប្រព័ន្ធអ៊ីនធឺណិត ទាំងអស់ដែលបានប្រតិបត្តិ នៅក្នុងប្រទេសកម្ពុជា គួតែងាកមកប្រើឌូមែន.COM.KH ដើម្បីងាយស្រួល ក្រសួងគ្រប់គ្រងនៅពេលមានបញ្ហាផ្សេង នឹងដើម្បីបង្កើនចំណូលចូលរដ្ឋផងដែរ។
ការថ្លែងយ៉ាងដូច្នេះនៅពេលលោកបានអញ្ជើញ ជាវត្តមានកម្មវិធីសិក្ខាសាលា ស្ដីពីការគ្រប់គ្រង់ការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជា ដែលបានធ្វើនៅក្រសួងព័ត៌មាន នាថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៨ព្រឹកមិញនេះ។ ជាសេចក្ដីក្រកាសរបស់អន្តរក្រសួង មានក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍។
លោកផុស សុវណ្ណ បានថ្លែងថា នៅកម្ពុជា គឺ.COM.KH ជារបស់ខ្មែរ បើ.COM ជារបស់នៅក្រៅប្រទេស ដូច្នេះពិបាកគ្រប់គ្រងណាស់ ព្រោះឌូមែន មិនមែននៅកម្ពុជា។ ជាមួយគ្នាដែរលោកផុស សុវណ្ណ បានស្នើឲ្យម្ចាស់គេហទំព័រ ទាំងអស់ចូលរួមធ្វើច្បាប់នៅ ក្រសួងព័ត៌មាន ឲ្យបានត្រឹមត្រូវ ជៀសវាងអាជីវកម្ម មិនមានផ្លូវច្បាប់ទទួលស្គាល់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,860 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,806 នាក់