ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប មិនទាន់ដឹងមូលហេតុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 09:00 ព្រឹក អ្នកអាន 15534

ខេត្តសៀមរាប៖មន្ត្រីអាជ្ញាធរក្រុសៀមរាប បានរាយការណ៍ប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី៧កក្កដានេះថា ស្ត្រីម្នាក់បានសម្រេចចងក សម្លាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ។
មន្ត្រីបន្ថែមថាហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃពុធ៩រោជ ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨ ល្ងាចម្សិលមិញ នៅចំណុចក្រុមទី២ ភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយធ្វើអត្តឃាត (ចងក) សាកសពចងកនឹងក្រម៉ា ពណ័ក្រហម និងខ្សែរកាបូប ចងជាប់ទ្វាបន្ទប់ទឹក ដែលមានកម្ពស់ប្រហែល ១.៩០ម៉ែត្រ ហើយចងសក់និងខ្សែរសាកទូរសព្ទ័ដៃ។
ជនរងគ្រោះឈ្មោះ ដឿន ហូ ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ 
ការពិនិត្យសាកសពបានឃើញជាំកករ ក្រៅពីនោះពុំមានស្នាកស្នាមអ្វី ពាក់ព័ន្ធនឹងបទល្មើសឡើយ។សាកសពបានយកទុកនៅវត្តលើ ដើម្បីរងចាំក្រុមគ្រួសារ មកទទួល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,496 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,799 នាក់